ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានបំបែកកំណត់ត្រាពិភពលោក (Guinness World Records) ក្លាយជាកីឡាដែលរកចំណូលបានខ្ពស់បំផុតប្រចាំឆ្នាំ២០២៣ គឺទឹកប្រាក់សរុប១៣៦លានដុល្លារ។

ចំណូលសរុប១៣៦លានដុល្លារធ្វើឲ្យ Ronaldo បានបំបែកកំណត់ត្រាចាស់របស់ Lionel Messi កាលពីឆ្នាំ ២០២២ ដែលរកចំណូលបានខ្ពស់បំផុតសរុប ១៣០លានដុល្លារ។

Kylian Mbappe ឈរនៅលំដាប់ទី៣ រកចំណូលបានចំនួន ១២០លានដុល្លារ ខណ:តារាឆ្នើម NBA កីឡាករ Lebron James មានប្រាក់ចំណូលបាន ១១៩លានដុល្លារ រីឯអ្នកប្រដាល់ Canelo Alvarez រកបាន ១១០លានដុល្លារ។

កាលពីថ្មីៗនេះ Cristiano Ronaldo ក៏បានបំបែកកំណត់ត្រាពិភពលោក (Guinness World Record) ក្នុងនាមជាកីឡាករបាល់ទាត់បុរសដែលបង្ហាញខ្លួនឱ្យជម្រើសជាតិច្រើនជាងគេចំនួន២០០ប្រកួត សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ចាយពេលសរុប២០ឆ្នាំ ពោលគឺចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០០៣ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.