បទចម្រៀង «ផែនដី» ដែលជាបទចម្រៀងច្រៀងរួមគ្នារវាងតារាក្បាច់គុនល្បុក្កតោកញ្ញា សម ថារ័ត្ន រួមជាមួយនឹងលោក Derek Bidaut ហៅ ចាន់ ឫទ្ឋិស័ក្តិ និង តារាចម្រៀងខ្មែរ-អាមេរិកលោក Soup Pha កំពុងតែមានការគាំទ្រច្រើនលើ Tiktok ក្រោយពីលោក Derek បានយកបទចម្រៀងច្រៀងរួមគ្នាមួយនេះទៅបង្ហោះនៅលើ គណនី Tiktok របស់លោកកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។
ថ្វីត្បិតតែបទចម្រៀងដ៏ពីរោះនិងមានអត្ថន័យល្អមួយនេះបានចេញផ្សព្វផ្សាយឱ្យអ្នកគាំទ្របានស្ដាប់និងទស្សនាតាំងពីថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២១ នៅលើ Youtube របស់លោក Soup Pha ក្ដីតែហាក់មិនទទួលបានការនិយមនិងគាំទ្រយ៉ាងច្រើននោះទេ ព្រោះមានចំនួន Views ត្រឹមជាង១Kប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២រសៀល។
ប៉ុន្តែបទចម្រៀងនេះបែរជាផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើ App ចែកចាយរំលែកវីដេអូកម្សាន្តខ្លី Tiktok ទៅវិញព្រោះត្រឹមរយៈពេល១ថ្ងៃសោះបទចម្រៀង «ផែនដី» នេះ មានចំនួនចូលទស្សនា ៣៨.២K ដង មានអ្នកចុចផ្ដល់បេះដូង ១១.៣K ចែករំលែក ៣៥៣ និងចូលមកកោតសរសើរបទចម្រៀងនេះយ៉ាងច្រើនកុះករ និងមានអ្នកយកបទចម្រៀងនេះទៅលេងបន្តច្រើនបង្គួរផងដែរព្រោះតែ Derek និង Soup Pha ដែលមិនបានប្រើប្រាស់ភាសាខ្មែរតាំងពីកំណើតអាចបកស្រាយបទចម្រៀងនេះបានច្បាស់ល្អនិងពីរោះ។
ទស្សនាបទចម្រៀង «ផែនដី» ពេញតាមរយៈវីដេអូខាងក្រោមនេះ៖