នៅថ្ងៃទី១៧ កក្កដា នេះ សហព័ន្ធកីឡាប៉ូល និងប៉េតងកម្ពុជា បាន​បង្ហាញ​ឈ្មោះ​កីឡាករចំនួន ៤រូបដែលត្រូវបានជ្រើសរើសដើម្បី ចេញទៅប្រកួត single, Doubles and Mixed Doubles World Championships ប្រទេស បេនីន នាពេលខាងមុខ។

​កីឡាករចំនួន ៤រូបដែលត្រូវបានជ្រើសរើស មាន​ដូច​ខាង​ក្រោម៖

  • កីឡាការិនី អ៊ុក ស្រីមុំ
  • កីឡាការីនី កឹម រតនា
  • កីឡាករ ថោង ឈឿន
  • កីឡាករ ស៊ិន វង់

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួត single, Doubles and Mixed Doubles World Championships នឹង​ប្រព្រឹត្តិទៅ​នៅពី​ថ្ងៃទី០៩ ដល់​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុង​ប្រទេស បេនីន ទ្វីបអាហ្វ្រិច៕

Share.