អគ្គិសនីកម្ពុជាបានជូនដំណឹងពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៨ (GS8-F5) ដើម្បីឲ្យក្រុមការងារធ្វើការជួសជុលជង្គង់ហ្វុយស៊ីបខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ, សង្កាត់ស្ទឹងមានជ័យ សង្កាត់បឹងទំពុន សង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សេចក្ដីជូនដំណឹងធ្វើឡើងនៅវេលាម៉ោង ១៤:៥០នាទីរសៀល នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

អគ្គិសនីកម្ពុជា បានបន្ដថា អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៦:៣០ នាទីរសៀល។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។៕

Share.