យោងតាមការបញ្ចាក់ពីហ្វេសបុកផេក kickofflaos កាល​ពី​ពេល​ថ្មីៗនេះ បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ Rafael de Sá Rodrigues សញ្ជាត់​ប្រេស៊ីល សមាជិករបស់ក្លិប Master7 FC នៅ​លីគកំពូលនៃប្រទេសឡាវ នឹងផ្លាស់មកកាន់ទឹកដីនៃលីគកំពូលកម្ពុជា។

កីឡាករ Rafael de Sá Rodrigues ខ្សែប្រយុទ្ធជនជាតិប្រេស៊ីល បច្ចុប្បន្នមានវ័យ ៣១ឆ្នាំ កំពុងប្រកបអាជីពនៅក្លិបបាល់ទាត់ Master7 FC សមាជិកលីគកំពូលឡាវ នៅឆ្នាំ២០២២ បង្ហាញខ្លួនបាន ៣ប្រកួត រកបាន ៧គ្រាប់ ក្រោយមកផ្លាស់មកកាន់ក្លិប Muang Loei United នៅចុងឆ្នាំ២០២២ បង្ហាញខ្លួនបាន១២ ប្រកួត រកបាន៥គ្រាប់ និងចុងក្រោយត្រលបមកកាន់ក្លិប Master7 FC វិញ ដោយបានបង្ហាញខ្លួនសរុប ៦ប្រកួត រកបាន១៨គ្រាប់ ក្នុងនាមជាខ្សែប្រយុទ្ធ។

សូមបញ្ជាក់ដែលថា ក្លិបបាល់ទាត់ Master7 FC ឈរចំណាត់ថ្នាក់លេខ២ នៃពានរង្វាន់លីគកំពូលឡាវ Lao Premier League 2023 ក្រោយបានឆ្លងកាត់១៤ប្រកួត ឈ្នះ៩ ស្មើ១ និងចាញ់៤ មាន២៨ពិន្ទុ ខណៈក្លិបបាល់ទាត់ Young Elephants គ្រងជើងឯកលីគកំពូលឡាវ Lao Premier League 2023 ក្រោយឆ្លងកាត់១៤ប្រកួត ឈ្នះ១២ ស្មើ២ មិនដែលចាញ់មាន ៣៨ពិន្ទុ៕

Share.