ក្លិបបាល់ទាត់ Inter Miami CF សមាជិកលីគកំពូលអាមេរិក Major League Soccer (MLS) បានប្រកាសនាំចូលកីឡាករ Jordi Alba អតីតខ្សែការពារស្លាបរបស់ក្រុមអ្នកមានបុណ្យ FC Barcelona ដោយគ្មានតម្លៃខ្លួន កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano។

ក្រៅពីនេះក្លិបរបស់លោក David Beckham ក៏៏បានជោគជ័យក្នុងការនាំចូលខ្សែបម្រើឆ្នើម Sergio Busquets អតីតកីឡាករ FC Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

ចំពោះកិច្ចសន្យារបស់ Lionel Messi ជាមួយក្លិបបាល់ទាត់ Inter Miami គឺរយ:ពេល២ឆ្នាំកន្លះ ជាមួយជម្រើសបន្តកុងត្រា១ឆ្នាំបន្ថែមទៀត ដោយទទួលបានថ្លៃនឿយហត់ ៥៤ លានដុល្លារក្នុង១ឆ្នាំ។

ខណ:ខ្សែប្រយុទ្ធ Lionel Messi នឹងបង្ហាញខ្លួនលើកដំបូងឱុ្យក្រុមថ្មី Inter Miami នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅពេលក្រុមស្ថិតនៅលីគកំពូលអាមេរិក Major League Soccer មួយនេះទទួលស្វាគមន៍ក្រុម Crus Azul របស់ម៉ិកស៊ិកនៅក្នុងជំនួបបើកឆាកពានរង្វាន់ Leagues Cup៕

Share.