លោក B. Sathianathan គឺជាអតីតគ្រូជម្រើសជាតិម៉ាឡេស៊ី បានទទួលមរណៈភាព កាលពីថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៣ ដោយជម្ងឺមហារីក នេះយោងតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់នៃប្រទេសម៉ាឡេស៊ី។

លោក B. Sathianathan កើតនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៥៨ ធ្លាប់ជាកីឡាករជម្រើសជាតិចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៣ បង្ហាញខ្លួនបាន ១៥ប្រកួតប៉ុណ្ណោះ ថែមទាំងរកគ្រាប់បាល់បាន ១គ្រាប់ក្នុងនាមជាកីឡាករខ្សែការពារ។

ស្នាដៃសំខាន់ៗ របស់បុរសជនជាតិម៉ាឡេស៊ី រូបនេះ កាលពីឆ្នាំ១៩៩២ ធ្លាប់ដឹកនាំក្រុម Negeri Sembilan ឈ្នះជើងឯកនៃពានរង្វាន់ Sultan’s Gold Cup បន្ទាប់មក លោកបានជួយឱ្យក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម ២៣ឆ្នាំ ឈ្នះពានរង្វាន់ Pestabola Merdeka នៅឆ្នាំ២០០៧។

ក្រោយមកនៅឆ្នាំ២០១០ លោក B. Sathianathan បានដឹកនាំក្លិបាល់ទាត់​ Kelantan FA ឈ្នះពានរង្វាន់ Malaysia Cup៕

Share.