ក្រុមកីឡាអេឡិចត្រូនិក​កម្ពុជា (E-Sport) Team Max ត្រូវ​បាន​អញ្ជើញឥ្យ​ចូល​រួម​ក្នុងការ​ប្រកួត​ពាន​រង្វាន់ Phytigal Games វិញ្ញាសា Mobile Legends: Bang Bang នៅក្នុងប្រទេសរុស្ស៊ី ដែល​មាន​ការ​ចូល​រួម​ពី​ក្រុម​កីឡា E-Sport ចំនួន ៨ក្រុម​មក​ពីបណ្ដាល​ប្រទេស​ផ្សេងៗគ្នា។

ក្រុមដែលនឹងត្រូវចូលរូមក្នុងការប្រកួត Phytigal Games មានដូចជា៖ Deus Vult (រុស្ស៊ី), Team Max (កម្ពុជា), Team Lilgun (ម៉ុងហ្គោលី), Team HAQ (ម៉ាឡេស៊ី), Fire Flux Impunity (តួកគី), Flacon Esports (មីយ៉ាន់ម៉ា), AXE Team និង Okami E-sports ( UAE )។

គួរ​បញ្ជាក់ថា ការ​ប្រកួត​នឹង​ត្រូវ​ចាប់​ផ្ដើ​នៅ​ថ្ងៃ​ទី២០ ដល់​ថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ នៅ​ក្នុង​ទី​ក្រុង Kazan ប្រទេសរុស្ស៊ី។ ខណ:ប្រាក់​រង្វាន់​សរុប​មាន​ចំនួនជាង ៣ម៉ឺនដុល្លារ ក្រុម​ដែល​​ក្លាយ​ជា​ជើង​ឯក​​ពីការ​ប្រកួតនេះ​ នឹង​ទទួលទឹក​ប្រាក់ជាង ១ម៉ឺន ៣ពាន់ដុល្លារ ថែម​ទាំង​ទទួល​​បាន​កៅអី​សម្រាប់​ព្រឹត្តិការណ៍​សំខាន់ៗខាងមុខ​ ក្នុងឆ្នាំ២០២៤ខាងមុខ៕

Share.