ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្រោមការដឹកនាំរបស់លោក ឃឹម បូរី បានប្រកាសនាំចូលកីឡាករ Rafli Mursalim ពីក្រុម Gresik United លីគលំដាប់ទី២ របស់ប្រទេសឥណ្ឌូនេស៊ី សម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

ខ្សែប្រយុទ្ធ Rafli Mursalim កើតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៩៩ នៅទីក្រុង Tangerang ប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្នមានអាយុ ២៤ឆ្នាំ កម្ពស់ ១.៧៦ម៉ែត្រ ក្លាយជាកីឡាករជនជាតិឥណ្ឌូនេស៊ី ដំបូងគេបង្អស់ផ្លាស់មកប្រកបអាជីពនៅលីគកំពូលកម្ពុជា។

Rafli Mursalim ធ្លាប់លេងនៅក្រុមដូចជា៖
2018-2019 លេងនៅក្រុម Mitra Kukar​
2020-2022 លេងនៅក្រុម Persija Jakarta​
2020 លេងនៅក្រុម Sulut United ​(លក្ខខណ្ឌខ្ចីជើង)​
2021 លេងនៅក្រុម Dewa United ​(លក្ខខណ្ឌខ្ចីជើង)​
2021 លេងនៅក្រុម PSG Pati (លក្ខខណ្ឌខ្ចីជើង)​
2022 លេងនៅក្រុម Gresik United។

ខណ:ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី Rafli Mursalim ធ្លាប់ជាប់នៅឈុត U-19 ចន្លោះឆ្នាំ ២០១៧-១៨ ក្នុងពានរង្វាន់ AFF U-19 Youth Championship ទទួលបានចំណាត់ថ្នាក់លេង៣ ទាំង២លើក និងជាប់ឈុត U-23 ជួយឥណ្ឌូនេស៊ី ឈ្នះមេដាយប្រាក់៕


Share.