ក្លិបបាល់ទាត់ Tiffy Army FC សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ប្រកាសនាំចូលកីឡាករ Sarayut Sompim ជនជាតិថៃ សម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

Sarayut Sompim កើតនៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩៩៧ បច្ចុប្បន្នមានអាយុ ២៦ឆ្នាំ លេងតំណែងជាខ្សែការពារ កម្ពស់ ១.៨០ម៉ែត្រ ធ្លាប់លេងនៅ Bangkok United F.C លីគកំពូលថៃ Thai League 1 ចន្លោះឆ្នាំ ២០១៦-១៧។

មុនផ្លាស់ទៅកាន់ក្លិបបាល់ទាត់ Buriram United នៅឆ្នាំ ២០១៧ រហូតដល់ឆ្នាំ ២០២១ និងបន្តទៅចូលរួន Samut Prakan City និង Nakhon Si United លីគលំដាប់ទី២ថៃ។ ខណ:នៅក្រុមជម្រើសជាតិថៃ Sarayut Sompim ធ្លាប់ជាប់តាំងពីឈុត U-19, U-21 និង U-23៕

Share.