តារា​កំប្លែង​ ពិធីករ​ដ៏​ល្បី​លោក​ រ៉ូលីន បាន​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ភាន់ច្រឡំ​ស្មាន​ថា​ជា​គ្រូ​ ហុងស៊ុយ​ ជនជាតិ​ខ្មែរ​​ដែល​កំពុង​រស់​នៅ​ប្រទេស​ថៃ​ ដោយ​សារ​តែ​លោក​បាន​បង្ហោះ​រូប​ថត​ពី​រ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ តែ​រូប​នោះ​គឺ​ដូច​ទៅ​នឹង​​​ចៅម៉ែ ​(រហស្សនាម​) ​គ្រូ​ហុង​ស៊ុយ​រហូត​មាន​អ្នក​យក​រូប​ទៅ​កាត់​ត​ដាក់​ផ្ទឹម​ទន្ទឹម​​គ្នា​ បើ​គ្រាន់​តែ​មើល​មួយ​ភ្លែត​ពិបាក​នឹង​បែងចែក​បាន​ណាស់​ថា​ម្នាក់​ណា​ជា​ម្នាក់​ណា​។

រូប​ថត​ពីរ​សន្លឹក​ដែល​កំពុង​តែ​ក្លាយ​ជា​រូប​ភាព​ Viral ផ្ទុះ​កក្រើក​បណ្ដាញ​សង្គម​ បន្ទាប់​ពី​រ៉ូលីន​ ពិធីករ​ភេទ​ទីបី​ បាន​តុបតែង​ខ្លួន​ជាមួយ​នឹង​ម៉ូដ​សក់​ថ្មី​ប្លែក​ តែ​​ម៉ូដ​សក់​ថ្មី​និង​​ការ​តុប​តែង​ខ្លួន​របស់​រ៉ូលីន បែរ​ជា​ទៅ​ដូច​នឹង​គ្រូ​ហុងស៊ុយ​នៅ​ប្រទេស​ថៃ​ដែល​មាន​ឈ្មោះ​ថា​ វិមាន​រចនា​ ឬ​​ចៅ​ម៉ែ​ទៅវិញ​។

សាមី​ខ្លួន​បាន​បង្ហោះ​រូប​ថត​របស់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ដោយ​ភ្ជាប់​នូវ​សំណេរ​បែប​កំប្លុក​កំប្លែង​ថា​៖ «គ្រាន់តែផុសរូបនេះហេីយមានអ្នកchatអោយខ្ញុំទៅមេីលហុងស៊ុយអោយ​ ហេតុអ្វី​? មិនយល់ថេរ😑»

គ្រាន់​តែ​សំណេរ​និង​រូប​ថត​របស់​រ៉ូលីន​ បានបង្ហោះ​ចេញ​ទៅ​ភ្លាម​ក៏​មាន​អ្នក​លេង​បណ្ដាញ​សង្គម​ មហាជន​ ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​រ៉ូលីនបាន​ចូល​មក​ខមមិន​ថា​ តារា​កំប្លែង​រូប​នេះ​ពិត​ជា​ដូច​ចៅ​ម៉ែ​ណាស់​ ថែម​ទាំង​មាន​អ្នក​ខ្លះ​ទៀត​បាន​សរសើរ​ថា​ស្អាត​ ក្រៅ​ពី​អ្នក​ចូល​មក​សរសើរ​ហើយ​នោះ​ ក៏មាន​អ្នក​ខ្លះ​ទៀត​ថែមទាំង​យក​រូបថត​របស់​រ៉ូលីន​ទៅ​កាត់​ត​ ដាក់​ផ្គូផ្គង​ជាមួយ​ចៅ​ម៉ែ​​ដើម្បី​បញ្ជាក់​ពី​ភាព​ដូច​គ្នា​ប្រៀប​ដូច​ជា​កូន​ភ្លោះ​របស់​អ្នក​ទាំងពីរ​នេះ​​ផង​ដែរ​។

ចំពោះ​ប្រិយ​មិត្ត​អ្នក​អាន​ត្រយង​វិញ​ តើ​បែងចែក​ដាច់​ទេ​ថា​ម្នាក់​ណា​រ៉ូលីន​ ចំណែក​ម្នាក់​ណា​ជា​​គ្រូ​ហុងស៊ុយ​នោះ​ដែរ​​? សូម​ជួួយ​ខមមិន​ប្រាប់​ផង​។

Telegram-Troryorng
Share.