ព្រះសីហនុ÷ ភ្លៀងនិងខ្សល់កន្ត្រាក់បោកបក់រលំដើមឈើដែលមានវ័យចំណាស់នៅក្នុងមន្ទីរពេទ្យបង្អែកចំការចេក បណ្តាលឲ្យសង្កត់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះចំនួន៣ខ្នង នាល្ងាចថ្ងៃទី20 ខែកក្កដា ឆ្នាំ2023 ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។


តាមលោក ឈាង រិទ្ធិយា ចៅសង្កាត់រងទី១ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋនៅខាងក្រោយមន្ទីពេទ្យចំការចេកចំនួន៣ខ្នង ត្រូវបានដើមប្រេងខ្យល់០២ដើម និងដើមកានីន០១ដើមដែលដុះនៅក្នុងមន្ទីពេទ្យរលំបាក់ពីលើដំបូល នៅពេលមេឃកំពុងភ្លៀង លាយឡំជាមួយខ្យល់កន្ទ្រាក់ ជាសំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស គឺខូចខាតតែដំបូលផ្ទះទាំង៣ខ្នងស្ទើរទាំងស្រុង។

ក្រោយកើតហេតុភ្លាមៗ ប្រធាការិយាល័យសាធារណៈការក្រុង -តំណាងមន្ទីកសិកម្មខេត្ត-លោកប្រធាមន្ទីរពេទ្យបង្អែក និងក្រុមការងារពាក់ព័ន្ធជាច្រើនទៀត បានចុះទៅជួយកាត់ទាញដើមឈើចេញផ្ទះប្រជាពលរដ្ឋផងដែរ៕

អត្ថបទ៖ ព្រះសីហនុ

Share.