ក្លិបបាល់ទាត់ព្រះខ័នរាស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz បានប្រកាសនាំចូលកីឡាករ Ryo Fujii​ ជនជាតិជប៉ុន ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

Ryo Fujii​ លេងតំណែងជាខ្សែបម្រើការពារ អាយុ២៦ឆ្នាំ និងកម្ពស់ ១.៧៨ម៉ែត្រ ជាអតីតថ្នាលយុវជនរបស់ក្រុម LA Galaxy និងធ្លាប់លេងឲ្យក្រុម Kaya–Iloilo លីគកំពូលហ្វីលីពីន និង PSIS Semarang លីគកំពូលឥណ្ឌូនេស៊ី។

កីឡាករបរទេសសរុបរបស់ព្រះខ័នរាជស្វាយរៀង កើនដល់៧នាក់៖
-ខ្សែបម្រើការពារ Ryo Fujii​ ជនជាតិជប៉ុន
-ខ្សែបម្រើ Bounphachan Bounkong ជនជាតិឡាវ
-ខ្សែប្រយុទ្ធ Gabriel Silva Costa ជនជាតិប្រេស៊ីល
-ខ្សែប្រយុទ្ធ Iago Bento Fernandes ជនជាតិប្រេស៊ីល
-ខ្សែការពារ Takashi Odawara ជនជាតិជប៉ុន
-ខ្សែប្រយុទ្ធ Marcus Haber ជនជាតិកាណាដា
-ខ្សែបម្រើការពារ Hikaru Mizuno ជនជាតិជប៉ុន៕

ដូច្នេះត្រូវមានកីឡាករបរទេសម្នាក់ចាកចេញ ដោយសារតែលក្ខខណ្ឌរបស់ Cambodian Premier League រដូវកាល ២០២៣-២៤ អនុញ្ញាតឲ្យប្រើប្រាស់កីឡាករបរទេស ៦នាក់ប៉ុណ្ណោះ៕

Share.