យោងតាមការចុះផ្សាយរបស់លោក Fabrizio Romano អ្នកសារព័ត៌មានផ្នែកទីផ្សារដោះដូរកីឡាករដ៏ល្បីម្នាក់បានបង្ហើបថាក្លិបបាល់ទាត់ Al Hilal SFC ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Kylian Mbappé ដោយសន្យាផ្តល់ថ្លៃនឿយហត់១ឆ្នាំ ៧០០លានអឺរ៉ូឯណោះ។

បច្ចុប្បន្នក្លិបបាល់ទាត់ PSG បានសម្រេចដាក់លក់ Mbappe នៅរដូវក្តៅនេះ ក្រោយសមីខ្លួនប្រកាសចង់ចាកចេញក្រោយផុតកិច្ចសន្យានៅឆ្នាំ ២០២៤ ខណ: Al Hilal SFC សមាជិកលីគកំពូលអារ៉ាប៊ីសាអូឌីត ហ៊ានចាយ ៣០០លានអឺរ៉ូ ដើម្បីទិញផ្តាច់កុងត្រា។

សម្រាប់ថ្លៃនឿយហត់ដែលក្លិប Al Hilal នឹងផ្តល់ជូនខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះក្នុងមួយឆ្នាំ៖
– ៧០០ លានអឺរ៉ូក្នុងមួយឆ្នាំ
– ៥៨.៣៣ លានអឺរ៉ូក្នុងមួយខែ
– ១៣.៤៦ លានអឺរ៉ូក្នុងមួយសប្តាហ៍
– ១.៩២ អឺរ៉ូក្នុងមួយថ្ងៃ
– ៨០,១២៨ អឺរ៉ូក្នុងមួយម៉ោង
– ១,៣៣៥ អឺរ៉ូក្នុងមួយនាទី
– ២២.២៥ អឺរ៉ូក្នុងមួយវិនាទី៕

Share.