សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានឯកភាពអនុញ្ញាតឲ្យក្រុមហ៊ុន ED Entertainment រៀបចំការប្រកួតកីឡាអេឡិចត្រូនិក 2023 MPL-KH Autumn Split លើវិញ្ញាសា Mobile Legends: Bang Bang រដូវកាលទី៥។

ការប្រកួត Mobile Legends Professional League ឬហៅកាត់ថា MPL KH នឹង​ធ្វើការ​ប្រកួត​ចាប់​ផ្តើម​ប្រកួត​ចាប់ពីថ្ងៃ១២ សីហា ឆ្នាំ២០២៣ ដោយមានក្រុមខ្លាំងចំនួន៨​ធ្វើការ​ប្រកួត​គ្នា​ដើម្បី​ដណ្តើម​ពាន MPL KH Season 5 នឹងដើម្បីធ្វើការកក់កៅអីទៅកាន់ការប្រកួត M5 ដែល​នឹង​ចាប់​ផ្តើម​នៅ​ដើម​ឆ្នាំ២០២៤ ខាងមុខ។

តាមកាលបរិច្ឆេទ និងទីតាំងការប្រកួតវគ្គជម្រុះ ចាប់ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅ អាសយដ្ឋាន ផ្ទះលេខ១១២៦ ផ្លូវ១៨០០ សង្កាត់ច្រាំងចំរោះ២ ខណ្ឌឬស្សីកែវ។ ការប្រកួតវគ្គ Play off និងផ្ដាច់ព្រ័ត្រ : ចាប់ពីថ្ងៃទី៥-៨ ខែតុលា ឆ្នាំ២០២៣ នៅផ្សារទំនើប AEON MALL SEN SOK”។

សម្រាប់ MPL-KH Pro League រដូវ​កាល​ឆ្នាំ 2022 វិញ្ញាសា Mobile Legends: Bang Bang វគ្គ MPL-KH Autumn ក្រុម Burn X Flash គឺជា​ម្ចាស់​ជ័យលាភី ហើយបន្ទាប់ពីធ្វើការប្រកួតវគ្គវិលជុំសន្សំពិន្ទុ និងវគ្គខ្វែងរកហូតដល់វគ្គផ្តាច់ព្រ័ត្រដែលបានបញ្ចប់។

គួរបញ្ជាក់ថា The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) គឺជា​ការប្រកួតលំដាប់កំពូល​ក្នុងវិញ្ញាសារ Mobile Legends: Bang Bang ដែលប្រមូលផ្តុំទៅដោយ កំពូលកីឡាករអាជីព និងទទួលបានគាំទ្រច្រើនជាងគេបំផុតក្នុងវិស័យកីឡាអេឡិចត្រូនិច្ចកម្ពុជា។

The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) ត្រូវបានដាក់ ដំណើរ​ការដំបូងនៅក្នុងឆ្នាំ 2021 ដែលធ្វើឡើងជារៀងរាល់ឆ្នាំ​ដោយ​បែង​ចែក​ជា 2 រដូវកាលគឺ Spring Split (ខែកុម្ភៈ ដល់ខែមេសា) និង Autumn Split (ខែសីហា ដល់ ខែតុលា)។

ការប្រកួត MPL-KH មាន​ការចូល​រួមពី ៨ក្រុម​ខ្លាំហើយ​បាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​កីឡាករ​អាជីព​ទាំង​ក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន។ ការប្រកួត​នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​បែក​ចែក​ជាវគ្គ​សន្សំពិន្ទុ (Regular Season) និង​វគ្គប្រកួតផ្តាច់ព្រ័ត្រ (Playoffs)៕

ក្រុម Burn X Flash ​ម្ចាស់​ជ័យលាភី រដូវកាលឆ្នាំ២០២៣
Share.