នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១០៨នាក់ និងជាសះស្បើយចំនួន ១០៦នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ គឺមកពីរាជធានីភ្នំពេញ ចំនួន១នាក់ និងមកពីខេត្តកណ្ដាល ចំនួន២នាក់ ដូចខាងក្រោម៖

១- ក្រុងព្រៃវែង ចំនួន ៥នាក់

២- ស្រុកកំចាយមារ ចំនួន ៥៥នាក់

៣-ស្រុកពាមរក៍ ចំនួន ១០នាក់

៤- ស្រុកពារាំង ចំនួន ៧នាក់

៥- ស្រុកកំពង់ត្របែក ចំនួន ៦នាក់

៦- ស្រុកមេសាង ចំនួន ៥នាក់

៧- ស្រុកបាភ្នំ ចំនួន ៥នាក់

៨- ស្រុកព្រះសេ្តច ចំនួន ៣នាក់

៩- ស្រុកសុីធរកណ្ដាល ចំនួន ៣នាក់

១០-ស្រុកពាមជរ ចំនួន ២នាក់

១១-ស្រុកស្វាយអន្ទរ ចំនួន ២នាក់

១២-ស្រុកពោធិ៍រៀង ចំនួន ២នាក់

១៣-មកពីរាជធានីភ្នំពេញ ចំនួន ១នាក់

១៤-មកពីខេត្តកណ្ដាល ចំនួន ២នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១០៨នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ឯកឧត្តមជា សុមេធី អភិបាលខេត្តព្រៃវែង បានក្រើនរំលឹកជាថ្មី ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប្រយោល និងផ្ទាល់ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

ទន្ទឹមនឹងនេះ ឯកឧត្តម ជា សុមេធី បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់ ៣ការពារ ៖

  1. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
  2. លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
  3. រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

ចំពោះវិធានការ ៣កុំ គឺ

  1. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
  2. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
  3. កុំប៉ះពាល់គ្នា ៕
ថ្ងៃនេះ ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ជាង ១០០នាក់
Share.