ក្លិបបាល់ទាត់ Al Nassr ក្រោមការដឹកនាំរបស់លោក Luis Castro នឹងត្រូវប៉ះជើងខ្លាំងពីទឹកដីបារាំង Paris Saint-Germain របស់លោក Luis Enrique នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៥:២០នាទីល្ងាច លើទឹកដីជប៉ុន។

សម្រាប់ការបោះជំរុំហ្វឹកហាត់ Pre-Season របស់ក្លិបបាល់ទាត់ Al Nassr លើទឹកដីជប៉ុន នឹងត្រូវលេងចំនួន២ប្រកួត ដើម្បីត្រៀមសម្រាប់រដូវកាលថ្មី នៃលីគកំពូលអារ៉ាប៊ីសាអូឌីត ២០២៣-២៤៖
-២៥ កក្កដា Al Nassr ប៉ះ PSG វេលាម៉ោង ៥:២០នាទីល្ងាច
-២៧ កក្កដា Al Nassr ប៉ះ Inter Milan វេលាម៉ោង ៥:១៥នាទីល្ងាច។

កីឡាករបរទេស៦របស់ AL Nassr៖
-Cristiano Ronaldo ព័រទុយហ្គាល់ (ប្រធានក្រុម)
-Seko Fofana កូតឌីវ័រ
-Alex Telles ប្រេស៊ីល
-Talisca ប្រេស៊ីល
-Marcelo Brozović ក្រូអាត​
-David Ospina កូឡុំប៊ី។

​ក្លិបបាល់ទាត់ PSG ធ្វើដំណើរទៅប្រទេសជប៉ុន ដោយគ្មានខ្សែប្រយុទ្ធ Kylian Mbappé ឡើយ ហើយបានសម្រេចដាក់លក់ Mbappe នៅរដូវក្តៅនេះ ក្រោយសមីខ្លួនប្រកាសចង់ចាកចេញក្រោយផុតកិច្ចសន្យានៅឆ្នាំ ២០២៤ ខណ: Al Hilal SFC សមាជិកលីគកំពូលអារ៉ាប៊ីសាអូឌីត ហ៊ានចាយ ៣០០លានអឺរ៉ូ ដើម្បីទិញផ្តាច់កុងត្រា៕

Share.