ក្រុមជម្រើសជាតិហ្វីលីពីន ក្រោមការដឹកនាំរបស់លោក Alen Stajcic បានយកឈ្នះម្ចាស់នូវែលសេឡង់ ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Wellington Regional រសៀលថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA Women’s World Cup ឆ្នាំ២០២៣។

ជ័យជម្នះនេះធ្វើឲ្យហ្វីលីពីន ក្លាយជាក្រុមអាស៊ានដំបូងគេដែលឈ្នះក្នុងព្រឹត្តិការណ៍ FIFA Women’s World Cup 2023 និងជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្រុមជម្រើសជាតិហ្វីលីពីន។

សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA Women’s World Cup ឆ្នាំ២០២៣ ដែលប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ទទួលរៀបចំធ្វើជាសហម្ចាស់ផ្ទះ ដោយមាន៣២ក្រុមចូលរួម បែងចែកជា៨ពូល នៅលើ១០ទីលាន ក្នុងចំណោម៩ទីក្រុងផ្សេងគ្នា។

ពានរង្វាន់នេះគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែសីហា ហើយខាងក្រោមនេះគឺជាក្រុមទាំង៣២ ដែលបែងចែកជា៨ពូល ខណ:ហ្វីលីពីន វៀតណាម គឺជាក្រុមអាស៊ាន ២ប៉ុណ្ណោះដែលបានឡើងទៅលេង World Cup។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA Women’s World Cup បង្កើតឡើងដំបូងនៅឆ្នាំ១៩៩១ មានអាយុកាល៣២ ខណ:សហរដ្ឋអាមេរិក ឈ្នះពាននេះច្រើនជាងគេសរុប ៤លើក រីឯអាល្លឺម៉ង់ ២លើក, ន័រវេស និងជប៉ុន ១លើកដូចគ្នា៕

Share.