ក្លិបបាល់ទាត់ Tottenham Hotspur FC សមាជិកលីគកំពូលអង់គ្លេស English Premier League នឹងត្រូវជួប Lion City Sailors ល្ងាចនេះ នៅប្រទេសសិង្ហបុរី នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០នាទីល្ងាចនេះ ពហុកីឡដ្ឋានជាតិសិង្ហបុរី។

ខណ:កីឡាករ Manuel Herrera López (ហៅ Super) អតីតខ្សែការពារណាហ្គាវើលដ៍ អំឡុងឆ្នាំ ២០២១ និង ២០២២ នឹងត្រូវជួយក្រុមខ្លួន Lion City Sailors សមាជិកលីគកំពូលសិង្ហបុរី បិទខ្សែប្រយុទ្ធជួរមុខដូចជា Harry Kane, Son, Dejan Kulusevski និង Richarlison។

មុនប៉ះ Lion City Sailors នៅសិង្ហបុរី Tottenham Hotspur ក៏មានការប្រកួតមិត្តភាព Pre-Season ទល់នឹង Leicester City នៅកីឡដ្ឋាន Rajamangala National ដែលស្ថិតនៅរាជធានីបាងកក ប្រទេសថៃ ប៉ុន្តែការប្រកយតត្រូវបានរំសាយដោយសារបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់ខ្លាំង។

យោងតាម 90Min ល្ងាចនេះ Tottenham Hotspur ក្រោមការដឹកនាំរបស់លោក Ange Postecoglou នឹងប្រើប្រាស់ទម្រង់ ៤-២-៣-១ ទល់នឹង Lion City Sailors៖
អ្នកចាំទី: Guglielmo Vicario
ខ្សែការពារ: Pedro Porro, Cristian Romero, Tanganga, Destiny Udogie
ខ្សែបម្រើ: ​Bissouma, Hojbjerg, Maddison,
ប្រយុទ្ធ: Kulusevski, Harry Kane, Manor Solomon៕

Share.