កីឡាករវ័យក្មេង សៀង ចន្ធា ​ទទួលបានជោគជ័យក្នុងការធ្វើតេស្តសុខភាព ​ចូលរួមជាមួយក្រុម Al Shahaniya SC ​ក្នុងលក្ខខណ្ឌខ្ចីជើង ចំនួន១រដូវកាល ២០២៣-២៤ ពីក្លិបបឹងកេត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។

ដូច្នេះកីឡាករវ័យ២០ឆ្នាំ សៀង ចន្ធា ​ក្លាយជាកីឡាករបរទេសទី៧ របស់ក្រុម Al Shahaniya SC ក្រោមការដឹកនាំរបស់លោក Saeid Younesi គ្រូបង្វឹកជនជាតិអ៊ីរ៉ង់ សមាជិកលីគលំដាប់ទី២ របស់ប្រទេសកាតា។

កីឡាករបរទេសរបស់ទាំង៧ Al Shahaniya SC រួមមានដូចជា​៖
-អ្នកចាំទី Bautista Burke ជនជាតិអាហ្សង់ទីន
-ខ្សែការពារ Niall Mason ជនជាតិអង់គ្លេស
-ខ្សែការពារ Barakat Jaafar ជនជាតិអ៊ីរ៉ាក់
-ខ្សែការពារ Ousmane Coulibaly ជនជាតិម៉ាលី
-ខ្សែបម្រើ Abdelmajid Samach ជនជាតិអូម៉ង់
-ខ្សែប្រយុទ្ធ Birahim Gaye ជនជាតិសេណេហ្គាល់
-ខ្សែប្រយុទ្ធ Amir Roustaei ជនជាតិអ៊ីរ៉ង់
-ខ្សែប្រយុទ្ធ សៀង ចន្ធា កីឡាករខ្មែរ តែម្នាក់គត់ប្រកបអាជីពនៅប្រទេសកាតា និងជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់ខ្មែរ៕

Share.