ក្រុមជម្រើសជាតិនារីជប៉ុន បានក្លាយជាក្រុមអាស៊ីដំបូងគេកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA Women’s World Cup ២០២៣ ក្រោយឆ្លងកាត់២ប្រកួត ឈ្នះទាំង២ មាន៦ពិន្ទុពេញ វគ្គជម្រុះពូល C។

២ប្រកួតរបស់ជប៉ុន ប្រចាំវគ្គជម្រុះពូល C៖
-ជប៉ុន ៥-០ ហ្សាំប៊ី
-ជប៉ុ​ន ២-០ កូស្តារីកា។

ខណ:ក្រុមជម្រើសជាតិនារីអេស្ប៉ាញ ក៏បានកក់​កៅអីវគ្គ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA Women’s World Cup ២០២៣ ក្រោយឆ្លងកាត់២ប្រកួត ឈ្នះទាំង២ មាន៦ពិន្ទុពេញ ឈរកំពូលតារាងជម្រុះពូល C។

សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA Women’s World Cup ឆ្នាំ២០២៣ ដែលប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ទទួលរៀបចំធ្វើជាសហម្ចាស់ផ្ទះ ដោយមាន៣២ក្រុមចូលរួម បែងចែកជា៨ពូល នៅលើ១០ទីលាន ក្នុងចំណោម៩ទីក្រុងផ្សេងគ្នា។

ពានរង្វាន់នេះគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែសីហា ហើយខាងក្រោមនេះគឺជាក្រុមទាំង៣២ ដែលបែងចែកជា៨ពូល ខណ:ហ្វីលីពីន វៀតណាម គឺជាក្រុមអាស៊ាន ២ប៉ុណ្ណោះដែលបានឡើងទៅលេង World Cup។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA Women’s World Cup បង្កើតឡើងដំបូងនៅឆ្នាំ១៩៩១ មានអាយុកាល៣២ ខណ:សហរដ្ឋអាមេរិក ឈ្នះពាននេះច្រើនជាងគេសរុប ៤លើក រីឯអាល្លឺម៉ង់ ២លើក, ន័រវេស និងជប៉ុន ១លើកដូចគ្នា៕

Share.