ក្រុម​កីឡា​នារី​របស់​ប្រទេស​វៀតណាម ដែល​ជា​សមាជិក​តំណាង​ឱ្យ​តំបន់​អាស៊ាន និង​ទ្វីប​អាស៊ី ចំនួន២​ក្រុម​សុទ្ធ​តែ​ត្រូវ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​ដូចគ្នា​​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​។

សម្រាប់​ក្រុម​បាល់ទះ​នារី​របស់​វៀតណាម តំណាង​ឱ្យ​ទ្វីប​អាស៊ី ចូលរួម​ប្រកួត​បាល់ទះ​ពានរង្វាន់ 2023 FIVB Volleyball Women’s Challenger Cup ដែល​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​តំណាង​ទ្វីប​នានា នៅ​ទីក្រុង Laval ប្រទេស​បារាំង ខណៈ​ប្រកួត​បើក​ឆាក​ក្រុម​វៀតណាម នឹង​ជួប​ម្ចាស់​ផ្ទះ​បារាំង នៅ​ម៉ោង​១០​យប់ (ម៉ោង​នៅ​កម្ពុជា) ស្វែង​រក​អ្នក​ឈ្នះ​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

កម្មវិធី​ពានរង្វាន់ 2023 FIVB Volleyball Women’s Challenger Cup​ វគ្គ​៨ក្រុម​ចុងក្រោយ​គឺ៖
ថ្ងៃ​ទី​២៧ កក្កដា ២០២៣
គូ​ទី១៖ ម៉ោង​១០​យប់ បារាំង ប៉ះ វៀតណាម
គូ​ទី២៖ ម៉ោង​១:៣០នាទី​រំលង​អាធ្រាត្រ អ៊ុយក្រែន ប៉ះ ក្រូអាត
ថ្ងៃ​ទី២៨ កក្កដា ២០២៣
គូ​ទី៣៖ ម៉ោង​១០យប់ ម៉ិចស៊ីកូ ប៉ះ ស៊ុយអែត
គូ​ទី៣៖ ម៉ោង​១:៣០នាទី​រំលង​អាធ្រាត្រ​ កូឡុំប៊ី ប៉ះ កេនយ៉ា

ការ​ប្រកួត​ពី​ថ្ងៃ​ទី​២៧ ដល់​៣០ ខែ​កក្កដា ដោយ​តម្រូវ​ឱ្យ​ក្រុម​ទាំង​៨ ចាប់​គូ​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ ហើយ​បន្ត​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ចុងក្រោយ​រក​ក្រុមចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ ក្រុម​ឈ្នះ​ជើង​ឯក​ក្នុង​ពានរង្វាន់ នឹង​កក់កៅអី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ FIVB Volleyball Women’s Nations League នៅ​ឆ្នាំ​ក្រោយ។

ដោយ​ឡែក​ក្រុម​បាល់ទាត់​នារី​របស់​វៀតណាម វិញ​ក៏​តំណាង​អោយ​ទ្វីប​អាស៊ី ចូលរួម​ប្រកួត​បាល់ទាត់​ជើង​ឯក​ពិភពលោក 2023 FIFA World Cup ដែល​ស្ថិត​ក្នុង​ពូល​ E ជាមួយ​អាមេរិក ហុល្លង់ និង​ព័រទុយហ្គាល់។ ប្រកួត​បើក​ឆាក​ក្នុង​ពូល​ពី​ថ្ងៃ​ទី​២២ កក្កដា កន្លង​ទៅ​វៀតណាម ចាញ់​អាមេរិក ៣-០ ខណៈ​នៅ​​ម៉ោង២:៣០នាទី​រសៀល​ថ្ងៃ​ទី​២៧ខែ​កក្កដា ឆ្នាំ​២០២៣ នេះ។

Share.