ក្រុមជម្រើសជាតិនារីនីហ្សេរីយ៉ា បានយកឈ្នះម្ចាស់ផ្ទះអូស្ត្រាលី ក្នុងលទ្ធផល ៣-២ កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ឡើងទៅឈរកំពូលតារាងពូល B បណ្តោះអាសន្នជាមួយ៤ពិន្ទុ ​វគ្គជម្រុះ នៃព្រឹត្តិការណ៍ FIFA Women’s World Cup ២០២៣។

២គ្រាប់ទល់នឹងអូស្ត្រាលី បានជួយឲ្យ Asisat Oshoala របស់ក្រុមជម្រើសជាតិនារីនីហ្សេរីយ៉ា បានក្លាយជាកីឡាការិនីអាហ្រ្វិកដំបូងគេដែលអាចស៊ុតបញ្ចូលទី៣ព្រឹត្តិការណ៍ FIFA Women’s World Cup ផ្សេងគ្នា ពោលគឺឆ្នាំ៖
២០១៥
២០១៩
-២០២៣

សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA Women’s World Cup ឆ្នាំ២០២៣ ដែលប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ទទួលរៀបចំធ្វើជាសហម្ចាស់ផ្ទះ ដោយមាន៣២ក្រុមចូលរួម បែងចែកជា៨ពូល នៅលើ១០ទីលាន ក្នុងចំណោម៩ទីក្រុងផ្សេងគ្នា។

ពានរង្វាន់នេះគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែសីហា ហើយខាងក្រោមនេះគឺជាក្រុមទាំង៣២ ដែលបែងចែកជា៨ពូល ខណ:ហ្វីលីពីន វៀតណាម គឺជាក្រុមអាស៊ាន ២ប៉ុណ្ណោះដែលបានឡើងទៅលេង World Cup។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA Women’s World Cup បង្កើតឡើងដំបូងនៅឆ្នាំ១៩៩១ មានអាយុកាល៣២ ខណ:សហរដ្ឋអាមេរិក ឈ្នះពាននេះច្រើនជាងគេសរុប ៤លើក រីឯអាល្លឺម៉ង់ ២លើក, ន័រវេស និងជប៉ុន ១លើកដូចគ្នា៕

លទ្ធផលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣៖

Share.