យោងតាមការបញ្ជាក់ផ្លូវការ នៃសហព័ន្ធបាល់ទាត់របស់ប្រទេសវៀតណាម បានឱ្យដឹងថា ក្រុមជម្រើសជាតិវៀតណាម នឹងប្រកួតមិត្តភាព ទល់និងក្រុមជម្រើសជាតិប៉ាលេស្តីន នៅខែកញ្ញា ឆ្នាំ២០២៣ រួចបន្តប៉ះ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង នៅខែតុលា ឆ្នាំ២០២៣ មុនចាប់ផ្តើមយុទ្ធនាការនៃការប្រកួតជម្រុះពានរង្វាន់ពិភពលោក FIFA World Cup 2026 ខាងមុខ។

សហព័ន្ធរបស់របស់ប្រទេសវៀតណាម ក៏បានបន្ថែមថា វៀតណាម ក៏បានណាត់ក្រុមជម្រើសជាតិអូស្ត្រាលី ដើម្បីប្រកួតមិត្តភាពអំឡុងថ្ងៃ FIFA Day ថែមទៀតផងដែរ ប៉ុន្តែមិនទាន់មានព័ត៌មានជាក់លាក់ណាមួយ ថាក្រុមទាំងពីរនឹងបានជួបគ្នាដែរ ឬយ៉ាង ណានោះទេ។

គួរឱ្យដឹងដែរថា សម្រាប់ការជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រុមជម្រើសជាតិវៀតណាម ស្ថិតនៅពូល F ជាមួយអ៉ីរ៉ាក់ ហ្វីលីពីន និងឥណ្ឌូណេស៊ី ឬ ប្រ៊ុយណេ ដោយក្រុមជម្រើសជាតិវៀតណាម ត្រូវប៉ះក្រុមជម្រើសជាតិហ្វីលីពីន នៅថ្ងៃទី១៦ ខែវិច្ចិការ ឆ្នាំ២០២៣ នៅប្រទេសទឹកដីហ្វីលីពីន។

Share.