ក្រោយ​ប្រកួត​បាន​៥៣លើក​មក​នេះ ក្នុង​ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន ជើង​ឯក​ថ្នាក់​ខេត្ត​ មាន​កីឡាករ​ចំនួន១៣ ហើយ បង្កើត​កំណត់ត្រា​រក្សា​មិន​ឱ្យ​គេ​ទាត់​បញ្ជូល​ទី​ខ្លួន ឬ ពាក្យ​បច្ចេកទេស​ហៅ​ថា Clean Sheets ចំនួន​១៩​លើក ខណៈ​អ្នកចាំទី កាយ ប៉ូស របស់​ខេត្ត​សៀមរាប បាន​តាម​ទាន់​​អ្នកចាំទី ស៊ុំ ព្រហស្បតិ៍សិទ្ធ របស់​ក្រុម​សន្តិភាព​កំពង់ធំ។

អ្នកចាំទី កាយ ប៉ូស និង ​​អ្នកចាំទី ស៊ុំ ព្រហស្បតិ៍សិទ្ធ

អត្ថបទពាក់ព័ន្ធ៖ប្រកួតពានរង្វាន់ Hun Sen លើកទី១៧ ឆ្នាំ២០២៣-២០២៤ ប្រាក់រង្វាន់មានការកើនឡើង

សម្រាប់​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​១៣នាក់ ដែល​រក្សា​បាន​ Clean Sheets មាន៖
១) ស៊ុំ ព្រហស្បត្តិ៍សុទ្ធិ (សន្ដិភាពកំពង់ធំ) ៣លើក
២) កាយ ប៉ូស (សៀមរាប) ៣លើក
៣) ញ៉ែម ស្លៃម៉ាន (ភ្នំពេញហ្គាឡាក់ស៊ី) ២លើក
៤) សំអាត រ៉ាវី (ត្បូងឃ្មុំ) ២លើក
៥) ហ៊ាង រនតៈបណ្ឌិត (ឧត្តរមានជ័យ) ១លើក
៦) ស៊ុន ខៃ (កំពង់ឆ្នាំង)
៧) ទឿន វ៉ាឃីម (ឈើតុំ-ពោធិ៍សាត់)
៨) ឡូញ គឹមឡុង (បន្ទាយមានជ័យ)
៩) លី រ៉ហ្វាត (កំពត)
១០) ភន វណ្ណៈ (បាត់ដំបង)
១១) នូ ច័ន្ទរ៉ា (កំពង់ស្ពឺ)
១២) ញ៉ន រដ្ឋនា (កែប)
១៣) ឈុន ផល្លី (សូហ្វីយ៉ាប៉ៃលិន)

អត្ថបទពាក់ព័ន្ធ៖ផ្លូវការ! ពានរង្វាន់ Hun Sen Cup អាចចុះឈ្មោះ កីឡាករបរទេសបានចំនួន ៦នាក់

ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន ជើង​ឯក​ថ្នាក់​ខេត្ត​ រដូវកាល២០២៣-២៤ បាន​បែកចែក​ក្រុម​ចូលរួម​ទាំង​២០ ជា​៤​ពូល​ផ្សេង​គ្នា ដើម្បី​ប្រកួត​វិលជុំ​តាម​ពូល​សន្សំ​ពិន្ទុ​ចំនួន​២​ជើង​ម្នាក់ ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ១ និង​លេខ២​មាន​ឈ្មោះ​បន្ត​ទៅ​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ រហូត​ដល់​រក​ម្ចាស់​ជើង​ឯក​ឃើញ៕

ព័ត៌មានជាច្រើនពីពានរង្វាន់សម្តេចតេជោ ហ៊ុន សែន សូមចុចអាននៅទីនេះ…

Share.