ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ក្រោមការដឹកនាំរបស់លោក សាប៊ូន វិនតា បានប្រកាសនាំចូលកីឡាករថ្មីចំនួន៩នាក់ ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

កីឡាករចំណូលថ្មី៩រូប៖
-ខ្សែបម្រើ​ DAIKI JAHANA ជនជាតិជប៉ុន
-ខ្សែប្រយុទ្ធស្លាប​ អ៊ាន​ ពិសី ខ្ចីជើងពីព្រះខ័នរាជស្វាយរៀង
-ខ្សែប្រយុទ្ធ​ ALVES ROMARIO REGINALDO ជនជាតិប្រេ​ស៊ីល
-ខ្សែបម្រើ DYLAN NOBIRAKI ជនជាតិជប៉ុន
-ខ្សែបម្រើ Zenivio Mota ជនជាតិទីម័រខាងកេីត​
-កីឡាករ ទ្រី​ ប៊ុនស៊ាងយ៉ាលីន្ទ​ ពីអគ្គិសនីកម្ពុជា
-កីឡាករ ញ៉ាន​ សុបញ្ញា​ ពីមន្ទីអប់រំ​ យុវជន​និងកីឡាខេត្តកំពង់ចាម
-កីឡាករ ទួត​ សារ៉ូត ពីអគ្គិសនីកម្ពុជា
-កីឡាករ ស៊ុំ​ សាន់ ខ្ចីជេីងពីបឹងកេត។

ក្រុមការងារគ្រូបង្វឹក៖
-តែងតាំងលោក TAKUMI TOMIZAWA ជាគ្រូចាំទី
-តែងតាំងលោកគ្រូ​ សុច​ រដ្ឋា​ ជាគ្រូជំនួយឈុតធំ។

ដំឡើងយុវជនអាយុក្រោម១៨ឆ្នាំ ចំនួន​៤រូបទៅឈុតធំ​៖
1-ឯម​ ឈុំស៉ីដេត
2-អ៊ួន​ ចំរេីន
3-វណ្ណ​ ដេវីដ
4-​ហង្ស​ ដាលិក។

កីឡាករបរទេសដែលមានស្រាប់៖
ខ្សែការពារ Mahmoud El Sayed ជនជាតិអេហ្ស៊ីប
ខ្សែប្រយុទ្ធ​​ Yannick Francois ជនជាតិកាមេរូន៕

Share.