ក្រុមជម្រើសជាតិឡាវ​ អាយុក្រោម ២៣ឆ្នាំ ត្រៀមប្រកួតមិត្តភាព ទល់និងក្រុមជម្រើសជាតិ​ប៊្រុយណេ អាយុក្រោម ២៣ឆ្នាំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនៅប្រទេសឡាវ ខណៈក្រុមជម្រើសជាតិទាំងពីរ ត្រៀមខ្លួនក្នុងកាប្រកួតពានរង្វាន់ AFF U23 Championship 2023 ខាងមុខ។

សម្រាប់ពានរង្វាន់ AFF U23 Championship 2023 ក្រុមជម្រើសជាតិឡាវ អាយុក្រោម ២៣ឆ្នាំ ស្ថិតក្នុងពូល C ជាមួយ​ក្រុម​ជម្រើស​​ជាតិវៀតណាម និងក្រុមជម្រើសជាតិហ្វីលីពីន ខណៈការប្រកួតដំបូង ត្រូវជួប​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ រួចត្រូវបន្តជួប​ក្រុម​ជម្រើសជាតិវៀតណាម នៅថ្ងៃទី២០ ខែ​សី​ហា ឆ្នាំ២០២៣ ស្របពេលដែលបេសកម្មរបស់ឡាវ ទាំង២ប្រកួត នឹងធ្វើឡើងនៅកីឡដ្ឋាន Rayong Province Stadium ស្ថិតនៅខេត្ត Rayong ប្រទេសថៃ។

រីឯក្រុមជម្រើសជាតិប៊្រុយណេ ស្ថិតនៅពូលA ​ជាមួយក្រុមម្ចាស់ផ្ទះថៃ កម្ពុជា​ និងក្រុមមីយ៉ានម៉ា ខណៈការប្រកួតដំបូងរបស់ប៊្រុយណេ ត្រូវប៉ះ ក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ រួចត្រូវប៉ះម្ចាស់ផ្ទះថៃ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣​ និងប្រកួតចុងក្រោយ ត្រូវប៉ះមីយ៉ាន់ម៉ា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដែលការប្រកួតទាំង៣របស់ប៊្រុណេ ធ្វើឡើងនៅកីឡដ្ឋាន PTT Stadium និង Rayong Province Stadium ស្ថិតនៅខេត្ត Rayong ប្រទេសថៃ។

សម្រាប់ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ AFF U23 Championship 2023 ដែលប្រទេសថៃ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៣ មាន១០ក្រុមចូលប្រកួត បែងចែកជា ៣ពូល ដោយក្នុងនោះ ពូលA មាន៤ក្រុម ពូលB និងពូល C មាន៣ក្រុម ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុ ក្នុងពូល៕

Share.