ព្រឹត្តិការណ៍ប្រកួតលីគកីឡាអេឡិចត្រូនិកអាជីពលើវិញ្ញាសា Mobile Legends: Bang Bang នៅ​ប្រទេសកម្ពុជាដែល​មាន​ឈ្មោះថា 2023 MPL-KH Autumn Split នឹង​ចាប់​ផ្ដើម​ដំណើរ​ការ ​ប្រកួត​ចាប់ពីថ្ងៃ១២ សីហា ឆ្នាំ២០២៣ ដោយមានក្រុមខ្លាំងចំនួន៨​ធ្វើការ​ប្រកួត​គ្នា​ដើម្បី​ដណ្តើម​ពាន MPL KH Season 5 នឹងដើម្បីធ្វើការកក់កៅអីទៅកាន់ការប្រកួត M5 ដែល​នឹង​ចាប់​ផ្តើម​នៅ​ដើម​ឆ្នាំ២០២៤ ខាងមុខ។

៨ ក្រុមចូលរួមប្រកួតប្រជែង រួមមាន៖

១. BURN X FLASH
២. CFU GAMING
៣. D-ROAR Legends
៤. IMPUNITY KH
៥. SEE YOU SOON
៦. TEAM MAX
៧. TEAM SV
៨. PRO ESPORTS

តាមកាលបរិច្ឆេទ និងទីតាំងការប្រកួតវគ្គជម្រុះ ចាប់ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅ អាសយដ្ឋាន ផ្ទះលេខ១១២៦ ផ្លូវ១៨០០ សង្កាត់ច្រាំងចំរោះ២ ខណ្ឌឬស្សីកែវ។ ការប្រកួតវគ្គ Play off និងផ្ដាច់ព្រ័ត្រ ចាប់ពីថ្ងៃទី៥-៨ ខែតុលា ឆ្នាំ២០២៣ នៅផ្សារទំនើប AEON MALL SEN SOK”។

តារាងការប្រកួតប្រចាំ Regular Season មានដូចខាងក្រោម៖

រំលឹកថា The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) គឺជា​ការ​ប្រកួត​លំដាប់​កំពូល​ក្នុងវិញ្ញាសារ Mobile Legends: Bang Bang ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​កំពូល​កីឡាករ​អាជីព និងទទួលបានគាំទ្រច្រើនជាងគេបំផុតក្នុងវិស័យកីឡាអេឡិចត្រូនិច្ចកម្ពុជា ដែល​ត្រូវ​បាន​ដាក់​ដំណើរ​ការ​ដំបូងនៅក្នុងឆ្នាំ 2021 ដែលធ្វើឡើងជារៀងរាល់ឆ្នាំ​ដោយ​បែង​ចែក​ជា ២រដូវ​កាល​គឺ Spring Split (ខែកុម្ភៈ ដល់ខែមេសា) និង Autumn Split (ខែសីហា ដល់ ខែតុលា)៕

Share.