យោងតាមការបញ្ជាក់របស់ សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ បានឲ្យដឹងថាខ្សែប្រយុទ្ធស្លាប ធី ភារ៉ា ផ្លាស់ទៅចូលរួម សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ត្រៀមសម្រាប់លីគលំដាប់ទី២ Cambodian League 2 រដូវកាល ២០២៣-២៤។

ក្រោមការដឹកនាំរបស់លោក ផន រស្មីពេជ្រ ខ្សែប្រយុទ្ធស្លាប ធី ភារ៉ា បង្ហាញខ្លួន៥លើក ឲ្យសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ស៊ុតបញ្ចូលទីបាន៥គ្រាប់ ជួយឲ្យត្បូងឃ្មុំឈរកំពូលតារាងពូល «ខ» ឈ្នះទាំង៥ មាន១៥ពិន្ទុពេញ។

ខណ:សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ត្រៀមជួបខេត្តស្វាយរៀង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅទីលានវិទ្យាល័យស្វាយរៀង វេលាម៉ោង ១៥:៣០ នាទីរសៀល ដោយនៅសប្តាហ៍ទី១៤ នៃ​ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤។

ដោយឡែកសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ​ កាលពីពេលថ្មីៗនេះ ទើបតែចែកផ្លូវជាមួយលោកគ្រូ អ៊ុង​ កនយ៉ានិត ជាផ្លូវការ ក្រោយរួមរស់ជាមួយក្រុមអស់រយ:ពេល ១៣ឆ្នាំ​ (ទាំងជាកីឡាករ និងគ្រូបង្វឹក)៕

Share.