អត្តពលិកកីឡាចំបាប់កម្ពុជា (ក្រសួងមហាផ្ទៃ) ដណ្តើមបានមេដាយសរុបចំនួន ១២ គ្រឿង (មេដាយ​មាស៣គ្រឿង ប្រាក់ ៨ គ្រឿង សំរឹទ្ធ ១គ្រឿង) ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និង​កង​ពន្លត់​អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) ) នៅទីក្រុង Winnipeg ខេត្ត Manitoba ប្រទេសកាណាដា។

សរុបមេដាយកីឡាចំបាប់​បានបញ្ចប់ដោយទទួលបានមេដាយសរុបចំនួន ១២ គ្រឿង (មេដាយមាស៣គ្រឿង ប្រាក់ ៨ គ្រឿង សំរឹទ្ធ ១គ្រឿង) រួមមាន៖

១ កីឡាករ ឆាំ ពិស៊ិន មេដាយមាស ១ ប្រាក់ ១


២ កីឡាករ ហេង វុទ្ធី មេដាយមាស ១ ប្រាក់ ១


៣ កីឡាករ អេង ផានិត មេដាយមាស ១ ប្រាក់ ១


៤ កីឡាករ ងួន មករា មេដាយប្រាក់ ២


៥ កីឡាករ នង គ្រឹស្នា មេដាយប្រាក់ ១


៦ កីឡាករ នុត សេរីរដ្ឋា មេដាយប្រាក់ ១


៧ កីឡារារិនី នុត ស្រីរដ្ឋ មេដាយប្រាក់ ១


៨ កីឡាករ ជុន ធួន មេដាយសំរឹទ្ធ ១

សូមជម្រាបជូនថា អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដឹកនាំប្រតិភូផ្ទាល់ដោយ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនប្រភេទកីឡាចំនួន១៣ ឱ្យ​ទៅចូលរួម​ក្នុងព្រឹត្តិការណ៍​កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Firee Games 2023) ) នៅទីក្រុង Winnipeg ខេត្ត Manitoba ប្រទេសកាណាដា៕

Share.