សារព័ត៌មាន«ត្រយង»ទទួលបានសិទ្ធផ្សាយផ្ទាល់ពានរង្វាន់បាល់ទះឯកឧត្តមបណ្ឌិត ស សុខា ឆ្នាំ២០២៣ (Sar Sokha Challenge Cup 2023)។

ពានរង្វាន់នេះនឹងប្រ​ព្រឹត្តិទៅចាប់ផ្តើមប្រកួតនៅថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នៅសាលវិមាននៃពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ចាប់ពីវេលាម៉ោង ៩:០០នាទីព្រឹកតទៅ ហើយបងប្អូនអ្នកគាំទ្រអាច​ចូល​រួម​ទស្ស​នា​ដោយសេរី Free Ticket។

អត្ថបទពាក់ព័ន្ធ៖កម្មវិធីប្រកួតសរុបពានរង្វាន់បាល់ទះ ឯកឧត្តមបណ្ឌិត ស សុខា ចាប់ផ្ដើមពីថ្ងៃស្អែកតទៅ

ការប្រកួតពានរង្វាន់កីឡាបាល់ទះ ឯកឧត្តមបណ្ឌិត ស សុខា ឆ្នាំ២០២៣ មានសមាសភាពក្រុមចូលរួមជាផ្លូវការចំនួន ៩ក្លិប/សមាគម ចែក​ចេញ​ជា ២ពូល​រួមមានដូចជា៖

ពូល A៖

  • ក្លិបកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ
  • ក្លឹបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
  • សមាគមកីឡាបាល់ទះវិសាខា
  • ក្លិបកីឡាបាល់ទះកងពលធំអន្តរាគមន៍លេខ៣
  • ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស

ពូល B

  • ក្លិបកីឡាបាល់ទះខេត្តតាកែវ
  • ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
  • ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
  • ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​

កម្មវិធីប្រកួតថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣៖

Share.