​បញ្ហា​ចម្រូង​ចម្រាស​ដ៏​ក្ដៅ​គគុក​​របស់​អតីត​សមាជិក​ EXO លោក Kris Wu ​ពាក់​ព័ន្ធ​នឹង​ការ​លួងលោម​​ បញ្ឆោត​​និង​ល្បួង​ ក្មេង​ស្រី​ៗ​មិន​ទន់​ពេញ​វ័យ​តាម​រយៈ​ការ​ផ្ដល់​ឱកាស​ច្រៀង​​ និង​ សម្ដែង​នោះ​ ​នៅ​តែ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​ ហើយ​នៅ​ពេល​នេះ​​កាន់​តែ​មាន​ភាព​តានតឹង​ខ្លាំង​ឡើង ​រហូត​មាន​ម្ចាស់​ផលិតផល​ Brand ​ខ្លះ​កំពុង​តែ​ពិចារណា​បញ្ចប់​កុងត្រា​របស់​ខ្លួន​ជាមួយ​នឹង​តារា​រូប​នេះ​ថែម​ទៀត​ផង​។

សូម​ចុច​អាន​ Kris Wu ប​ដិសេធ​បញ្ឆោត​ក្មេង​ស្រី​ អនីតិជន​ ដោយ​ប្រើប្រាស់​ការ​សម្ដែង​ និង ​ច្រៀង​ជា​ធ្នាក់​!

គ្រប់​ការ​ផុស​របស់​ Du Meizhu ហាក់​ដូច​ជា​មាន​ភស្ដុតាង​ហើយ​មើល​ទៅ​ក៏​ដូច​ជា​ការ​ពិត​ណាស់​ដែរ​។ អ្នក​ខ្លះ​បាន​សួរ​សំនួរ​ទៅ​​កាន់​អាជ្ញាធរ​ពាក់​ព័ន្ធ​បញ្ហា​នវ​ ហើយ​ក៏​មាន​អ្នក​ខ្លះ​ទៀត​ជឿ​ទៅ​លើ​អ្វី​ដែល​ Du Meizhu បាន​ធ្វើ​ការ​ផុស​ផ្សព្វផ្សាយ​និង​បាន​​គាំទ្រ​នាង​ថែម​ទៀត​ផង​។ យ៉ាង​ណា​មិញ​ត្រលប់​មក​ឆ្លើយ​តប​ពី​ភាគី​ Wu Yifan វិញ​ លោក​បាន​ធ្វើ​ការ​ច្រាន​ចោល​ទាំង​ស្រុង​ទៅ​លើ​អ្វី​ដែល Du Meizhu បាន​ធ្វើ​ការ​ចោទ​ប្រកាន់លើ​លោក​ដោយ​​លោក​បាន​សរសេរ​ថា​៖ «ខ្ញុំ​មិន​ធ្វើ​ការ​ឆ្លើយ​តប​មុន​នេះ​ ដោយសារ​តែ​ខ្ញុំ​មិន​ចង់​រំខាន​និង​ជ្រៀតជ្រែក​ចំពោះ​​ដំណើរ​ការ​ស៊ើបអង្កេត​របស់​តុលាការ​។ មិនគួរ​ឱ្យ​ជឿ​នោះ​ទេ​ ខ្ញុំ​សូម​និយាយ​ថា​មិន​មាន​ការ​ជ្រើសរើស​ស្រី​កំណាន់​អ្វី​ទាំង​អស់​! ហើយ​ក៏​មិន​មាន​ការ​ល្បួង​លួង​លោក​ ឬការ​ចាប់​រំលោភ​ដែរ​! គ្មាន​អ្នក​ណា​ជា​អនីតិជន​! បើសិន​ជា​មាន​សកម្មភាព​បែបនេះ​មែន ខ្ញុំ​សូម​ដើរ​ចូល​គុក​ដោយ​ខ្លួន​ឯង​​ ខ្ញុំ​ទទួល​ខុស​ត្រូវ​ចំពោះ​ពាក្យ​របស់​ខ្លួន​ឯង​ក្រោម​ទំនួល​ខុស​ត្រូវ​ច្បាប់​»។

ជាមួយ​នឹង​ការ​​បញ្ជាក់​យ៉ាង​ដាច់អហង្ការ​របស់​តារា​ល្បី​ខាង​លើ​បាន​ធ្វើ​ឱ្យ​មាន​មតិ​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម​ Weibo របស់​ចិន​បាន​ចាប់​ផ្ដ់ម​ជ្រើ​សរើស​ជឿជាក់​លើ​លោក​ ខណៈ​នៅ​មាន​អ្នក​ខ្លះ​ទៀត​នៅ​តែ​គាំទ្រ​ចំពោះ​ Influencer ដែល​បាន​ចោទប្រកាន់​លោក​ដែល​មាន​ឈ្មោះ​ថា​ Du Meizhu ដដែល​។ យ៉ាង​ណា​មិញ​ចំពោះ​រឿង​រ៉ាវ​ដ៏​ក្ដៅ​​ខាង​លើ​នេះ​ហាក់​មា​ន​មហាជន​ភាគ​ច្រើន​បែរ​ជា​មិន​ជឿ​លើ​សម្ដី​របស់​ Wu Yifan ហើយ​ថែម​ទាំង​ស្ដី​ថា​ឱ្យ​លោក​ថែម​ទៀត​ផង។

កញ្ញា Du Mizhu ដែល​បាន​អះអាង​ថា​ខ្លួន​ជា​អតីត​មិត្ត​ស្រី​របស់​ Kris Wu បាន​ថែម​ទាំង​បង្ហាញ​រូប​ Screenshot របស់​លោក​ជាំមួយ​នឹង​ Xiao Gina ដែល​ធ្វើ​ឱ្យ​រឿង​អាស្រូវ​ខាង​លើ​កាន់​តែរីក​ផ្ទុះ​ធំឡើង​​ហើយ​ការ​ចោទ​ប្រកាន់​​ផ្សេង​បាន​ធ្លាក់​ទៅ​លើ​តារា​ប្រុស​រូប​កាន់​តែ​ខ្លាំង​។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​អ្នក​ណាខុស​ អ្នក​ណា​ត្រូវ​ អ្នក​ណា​កុហក​ នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ មាន​តែ​រង់​ចាំ​តាមដាន​ជា​បន្ត​ទៀត​ថា​ តើ​ Wu Yifan ស្អាត​ស្អំ ឬ​ក៏​ដូច​ទៅ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់ Du Meizhu មក​លើ​រូប​លោក​មែន​។

ប្រភព៖ Minnews

Telegram-Troryorng
Share.