រូបភាព​គូ​ស្នេហ៍​ភក្ដី​តាយាយ​មួយ​គូ​ ​ដែល​កំពុង​តែ​​ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​យ៉ាង​ខ្លាំង​​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ ក៏​ធ្វើ​ឱ្យ​អ្នក​នាង​ ខាត់ សុឃីម​ ក្ដុកក្ដួល​រំជួល​ចិត្ត​រហូត​បង្ហោះ​ជា​សំណេរ​នៅ​លើហ្វេសប៊ុក​របស់​ខ្លួន​ដូច​គ្នា​ដែរ។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ម្សិលមិញ​នេះ​ អ្នក​នាង ខាត់​ សុឃីម​ តារា​ពហុ​ជំនាញ​របស់​កម្ពុជា​បាន​យក​រូបភាព​លោក​តា​ និង​ លោកយាយ​មួយ​គូ​​ ​ដោយ​តាម​ដឹង​លោក​យាយ​គឺ​មាន​ជំងឺ​កូវីដ​-១៩ ចំណែក​លោក​តា​មិន​មាន​នោះ​ទេ​ តែ​លោក​តាមក​តាម​មើល​ថែ​លោក​យាយ​។ ក្នុង​រូប​ភាព​នោះ​លោក​តា​សំរាក​នៅ​លើ​ឥដ្ឋ​ដៃ​ក្ដាប់​ភរិយា​បណ្ដូលចិត្ត​យ៉ាង​ណែន​ហាក់​ផ្ដល់​កម្លាំង​ចិត្ត​​និ​ងបញ្ជាក់​ថា​មិន​ទៅ​ណា​ឆ្ងាយ​ ខណៈ​ដែល​លោក​យាយ​កំពុង​សម្រាក​លើ​ប៉ៅអ៊ី​មាន​ឧបករណ៍​អុកស៊ីសែន​ជំនួយ​ដង្ហើម​។

អ្នក​ ខាត់ សុឃីម​ បាន​យក​រូប​ភាព​គូស្នេហ៍​ភក្ដិី​ខាង​លើ​មក​បង្ហោះ​ព្រម​ជាមួយ​នឹង​សំណេរ​ខ្លី​តែ​មាន​ន័យ​​ថា៖ «គូ​ស្នេហ៍​ភក្ដី​ យាយ​កើត​ជំងឺ​ COVID តា​នៅ​មើល​ថែ​យាយ។ តា​ស្រលាញ់​យាយណាស់​ សំរាន្ត​ក៏​កាន់​ដៃ​យាយ​រហូត​ ជូនពរ​ យាយ​ន​ិងតា​ឆាប់​ជា​ពី​ជំងឺ​ដ៏​សាហាវ​នេះ​ ការ​ថែ​ទាំ​ និង​យក​ចិត្ត​ទុកដាក់​ បារម្ភ​ ដែល​ចេញ​ពី​ក្ដី​ស្រលាញ់​ ជា​ថ្នាំ​ដ៏​ពូកែ​សម្រាប់​អ្នក​ជំងឺ​»។

មហាជន​បាន​ចូល​មក​ជូនពរ​ និង​ គោរព​សរសើរ​ចំពោះ​គូស្នេហ៍​ភក្ដី​មួយ​គូ​យ៉ាង​ច្រើន​រហូត​ធ្វើ​ឱ្យ​ការ​ផុស​ខាង​លើ​របស់​អ្នក​នាង​ ខាត់​ សុឃីម​ មាន​ Like ចំនួន ៧.៧K ការ​បញ្ចេញ​មតិ Comment ២២៤ និង​មាន​ចំនួន​ចែក​រំលែក​បន្ត​ ២.៦K ដង៕

Telegram-Troryorng
Share.