ជំនួបដ៏ពិសេស​ចំនួន ៣គូនៅ​ល្ងាចនេះ គឺភ្នំពេញក្រោន ជួបបឹងកេត, Tiffy Army ជួប ព្រះខ័ន​រាជ​ស្វាយ​រៀង និងអាយ អេស អាយ ដង្កោសែនជ័យ ជួប អង្គរថាយហ្គឺរ នៃ​ពានរង្វាន់លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៦ ខែ​សីហា ឆ្នាំ​២០២៣ ។

សម្រាប់​ប្រកួត​៣​គូ​ទៀត នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៦ល្ងាច​ដំណាល​គ្នា នា​​ថ្ងៃ​អាទិត្យ ទី​៦ ខែ​សីហា ឆ្នាំ​២០២៣ នេះមានដូចខាងក្រោម៖

  • កងយោធពលខេមរភូមិន្ទ ប៉ះ ព្រះខ័នរាជស្វាយរៀង នៅ​ស្តាត​ចាស់
  • ភ្នំពេញក្រោន ប៉ះ បឹងកេត នៅ​កីឡដ្ឋាន Smart RSN
  • ISI ដង្កោសែនជ័យ ប៉ះ អង្គរថាយហ្គឺរ នៅ AIA Stadium, KHM Park

សម្រាប់​គូ​ប្រកួត​នៅ​ថ្ងៃបើករដូវកាលថ្មីថ្ងៃទី៦ សីហា ម្សិលមិញ ក្រុម​ម្ចាស់​ផ្ទះ​ខេត្ត​ព្រៃវែង បាន​ចាញ់​ក្រុម​ភ្ញៀវ​ណាហ្គាវើល ៤-៥។ ចំណែកក្រុម​ម្ចាស់​ផ្ទះ​វិសាខា បាន​យក​ឈ្នះ​លើ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ២-០ ទាំង​ក្រុម​ខ្លួន​សល់​គ្នា​ត្រឹម​១០នាក់។

ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន​១០​ក្រុម​ជា​សមាជិក​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ ការ​ប្រកួត​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤៕

Share.