ខ្សែបម្រើ Moisés Caicedo របស់ក្លិបបាល់ទាត់ Brighton បានបដិសេធមិនចូលរួមជាមួយ Liverpool ដោយរូបគេបានថ្លែងថាចង់ចូលរួមជាមួយតោខៀវ Chelsea ហើយក៏បានចុច Follow Instagram របស់ Chelsea ផងដែរ។

គួរដឹងថា Liverpool បានដេញថ្លៃ ១៣៩លានដុល្លារ ដើម្បីទិញ Moisés Caicedo ពី Brighton ប៉ុន្តែចុងក្រោយត្រូវបានបដិសេធពីកីឡាករជនជាតិអេក្វាឌ័រ វ័យ២១ឆ្នាំខាងលើទៅវិញ។ ខណ: Chelsea ដេញថ្លៃតែ ១២៧លានដុល្លារប៉ុណ្ណោះ។

រីឯខ្សែប្រយុទ្ធ Harry Kane របស់ក្លិបបាល់ទាត់ Tottenham Hotspur បានយល់ព្រមចូលរួមជាមួយក្រុម Bayern Munich ក្នុងកិច្ចព្រមព្រៀងរយ:ពេល ៤រដូវកាល ខណ:តម្លៃខ្លួន ១៣១លានដុល្លារ។

Harry Kane ចូលរួមជាមួយ Spurs ឈុតធំតាំងពីឆ្នាំ ២០០៩ ដោយបង្ហាញខ្លួនសរុប ៣១៧ ស៊ុតបញ្ចូលទី ២១៣គ្រាប់ ជាប់ឈ្មោះជា Top Scorers ប្រចាំប្រវត្តិសាស្រ្ត Tottenham Hotspur ប៉ុន្តែខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះមិនដែលឈ្នះពានម្តងណាឡើយ៕

Share.