ពានរង្វាន់បាល់ទាត់នារីជើងឯកពិភពលោក 2023 FIFA Women’s World Cup ដែលកំពុងរៀបចំនៅប្រទេសអូស្ត្រាលី-នូវែលហ្សេឡង់ បានឈានដល់វគ្គ៤ក្រុមចុងក្រោយហើយ ស្របពេលដែលក្រុមនារីរបស់ជប៉ុន អស់ឱកាសត្រឹមវគ្គ៨ក្រុមចុងក្រោយ។
កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
-១៥ សីហា អេស្ប៉ាញ ប៉ះស៊ុយអែត ម៉ោង ៣:០០នាទីរសៀល
-១៦ សីហា អូស្ត្រាលី ប៉ះអង់គ្លេស ម៉ោង ៥:០០នាទីរសៀល។
ពានរង្វាន់ 2023 FIFA Women’s World Cup រៀបចំពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហាឆ្នាំ២០២៣ ដោយមានក្រុម ដោយមានក្រុមសរុបចំនួន៣២ ក្រុមបែងចែកជា៨ពូលផ្សេងគ្នា ខណៈក្រុមលេខ១និងលេខ២តាមពូលមានឈ្មោះឡើងទៅវគ្គ៨ក្រុមចុងក្រោយ ហើយបន្តជម្រុះរហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ពានរង្វាន់នេះរៀបចំឡើងរាល់៤ឆ្នាំម្តងដូចក្រុមបុរសដែរ តែទើបបង្កើតពីឆ្នាំ១៩៩១ ថ្មីៗនេះទេ ខណ:សហរដ្ឋអាមេរិក ឈ្នះពាននេះច្រើនជាងគេសរុប ៤លើក រីឯអាល្លឺម៉ង់ ២លើក, ន័រវេស និងជប៉ុន ១លើកដូចគ្នា៕