ក្លិបបាល់ទាត់ Al Nassr របស់អារ៉ាប៊ីសាអូឌីត ក្រោមការដឹកនាំរបស់លោក Luís Castro បានយកឈ្នះ Al-Hilal របស់អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ២-១ វគ្គផ្តាច់ព្រ័ត្រ ​នៅកីឡដ្ឋាន King Fahd Sports Cityនៃពានរង្វាន់ Arab Club Champions Cup ២០២៣ រាត្រីថ្ងៃទី១២ ខែសីហា។

២គ្រាប់ជ័យជម្នះរបស់ Al Nassr ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Cristiano Ronaldo នៅនាទី៧៤’ និង ៩៨’ ខណ:១គ្រាប់របស់ Al Hilal រកបានដោយ Michael នៅនាទី៥១’។

គួរដឹងថាពានរង្វាន់ Arab Club Champions Cup ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨១ មានអាយុកាល ៤២ឆ្នាំ ខណ:ក្រុម Espérance de Tunis របស់ទុយនេស៊ី ឈ្នះពាននេះច្រើនជាងគេ ៣លើក រីឯ Al Nassr របស់ Ronaldo ទើបឈ្នះជាលើកដំបូងប្រចាំប្រវតិ្តសាស្រ្តក្លិប។

Top Scorer នៃពាន Arab Club Champions Cup ២០២៣៖
-Cristiano Ronaldo របស់ Al-Nassr ៥គ្រាប់
-Karim Benzema របស់ Al Ittihad ៣គ្រាប់៕

Share.