៤ក្រុម​ដែល​មិន​ទាន់​រក​បាន​ពិន្ទុ​នៅ​ថ្ងៃ​បើក​ឆាក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន​គីរីវង់សុខសែនជ័យ កងយោធពលខេមរភូមិន្ទ (ទ័ព) បឹងកេតអែហ្វស៊ី និង​អង្គរថាយហ្គឺរ នឹង​ត្រូវ​ធ្វើការ​ប្រកួត​រៀងៗខ្លួន ​ក្នុង​សប្ដាហ៍​ទី២ នា​រសៀល​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣ នេះ​លើ​២​ទីលាន​ផ្សេង​គ្នា។

  • ម៉ោង ៣ៈ៤៥រសៀល គិរីវង់សុខសែនជ័យ ត្រូវប៉ះកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ
  • ម៉ោង ៦ល្ងាចបឹងកេត ត្រូវប៉ះ អង្គរថាយហ្គឺរ នៅវេលានៅកីឡដ្ឋានជាតិ(អូឡាំពិក)

លទ្ធផលការប្រកួតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣

លទ្ធផលការប្រកួតថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី១

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.