មុន​ចូលរួម​យុទ្ធនាការ​ប្រកួត​ដណ្តើម​ជើង​ឯក​តំបន់ក្រុម​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន AFF U23 Championship 2023 នៅ​ប្រទេស​ថៃ ក្រុម​យុវជន​របស់​ប្រ៊ុយណេ ដែល​ស្ថិត​ក្នុង​ពូល​ជាមួយ​កម្ពុជា បាន​ប្រកួត​ចាញ់​ម្ចាស់​ផ្ទះ​ឡាវ ដោយ​លទ្ធផល ២-០ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១២ ខែ​សីហា ឆ្នាំ​២០២៣ ថ្មីៗនេះ ក្នុង​រដ្ឋធានី​វៀងចន្ទន៍។

រំលង​នៃ​ការប្រកួត​មិត្តភាព​អន្តរជាតិ​នេះ​​៥​ថ្ងៃ​ ក្រុម​ប្រ៊ុយណេ ​​នឹង​ត្រូវ​​ប្រកួត​បើក​ឆាក​ពូល​ A ទល់​នឹង​ក្រុម​កម្ពុជា នៅ​កីឡដ្ឋាន PTT Stadium ក្នុង​ខេត្ត Rayong នៃ​ពានរង្វាន់ AFF U23 Championship 2023។

អត្ថបទពាក់ព័ន្ធ៖AFF U23៖ ប្រ៊ុយណេ លុបចោលជំនួបប្រកួតមិត្តភាពអន្តរជាតិ ជាមួយទីម័រខាងកើត

Share.