សប្ដាហ៍​ទី២​នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023 បាន​បញ្ចប់​ទៅ​ហើយ ខណៈ​គូ​ចុងក្រោយ​នៅ​​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣ ដោយ​ក្រុម​បឹងកេត រក​បាន​៣ពិន្ទុ ស្រប​ពេល​ក្រុម​ម្ចាស់​ផ្ទះ​គីរីវង់សុខសែនជ័យជ័យ​ និង​ក្រុម​កងយោធពលខេមរភូមិន្ទ(ទ័ព) ចែក​គ្នា​ម្នាក់​១ពិន្ទុ។

  • ម៉ោង ៣:៤៥រសៀល គិរីវង់សុខសែនជ័យ ១-១ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ
  • ម៉ោង ៦ល្ងាចបឹងកេត ៤-១ អង្គរថាយហ្គឺរ នៅវេលានៅកីឡដ្ឋានជាតិ(អូឡាំពិក)

ចំណែក​លទ្ធផល​នៃ​ការប្រកួត​សប្ដាហ៍​ទី២ ផ្សេង​ទៀត​មាន៖
– ព្រះខ័នរាជស្វាយរៀង ២-១ ភ្នំពេញក្រោន
– ISI ដង្កោសែនជ័យ ០-៥ ព្រៃវែងអែហ្វស៊ី
– ណាហ្គាវើល ១-៤ វិសាខា

ពានរង្វាន់​លីគ​កំពូល​កម្ពុជា តម្រូវ​អោយ​ក្រុម​ជា​សមាជិក​ទាំង​១០​ប្រកួត​វិលជុំ​ចំនួន៣លើក ហើយ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ចំនួន​៤​ក្រុម​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត​ ប្រកួត​គ្នា​១ជុំ​ទៀត ហើយ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​រដូវកាល៕

Share.