ពានរង្វាន់​បាល់ទះ​នារី ជើង​ឯក​តំបន់​អាស៊ាន 2023 SEA Women’s V.League មាន​ក្រុម​ចំនួន៤​ក្រុម​ចូលរួម​​ប្រកួត​ប្រជែង​ ដោយ​ក្រុម​នារី​របស់​ថៃ គ្រង​តំណែង​ជើង​ឯក​ទាំង​២ជើង ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​​១៧,០០០​ដុល្លារ​អាមេរិក​ចំនួន​២លើក។

ពានរង្វាន់​នេះ​មាន​ក្រុម​ចូលរួម​ចំនួន​៤​ ដូចជា​ថៃ វៀតណាម ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ខណៈ​លទ្ធផល​ជើង​ទី១ នៅ​ទីក្រុង Vĩnh Phúc ប្រទេស​វៀតណាម ពី​ថ្ងៃ​ទី​៤​ដល់​៦​ខែ​សីហា មាន៖

– ឥណ្ឌូណេស៊ី ០-៣ ថៃ
– វៀតណាម ៣-១ វៀតណាម
– ថៃ ៣-០ ហ្វីលីពីន
– ឥណ្ឌូណេស៊ី ១-៣ វៀតណាម
– ហ្វីលីពីន ០-៣ ឥណ្ឌូណេស៊ី
– ថៃ ៣-១ វៀតណាម

អត្ថបទពាក់ព័ន្ធ៖ឥណ្ឌូណេស៊ី បន្ត​លើក​ពាន​បាល់ទះ​តំបន់​អាស៊ាន 2023 SEA Men’s V.League ជើង​ទី២

ដូច្នេះ​ជើង​ទី១ លេខ១​គឺ​ថៃ លេខ២ វៀតណាម លេខ៣ ឥណ្ឌូណេស៊ី លេខ៤ ហ្វីលីពីន។ ចំណែក​ពានរង្វាន់​ឯកត្តជន​មាន៖

Most valuable player៖ Ajcharaporn Kongyot (ថៃ)
Best setter៖ Đoàn Thị Lâm Oanh (វៀតណាម)
Best outside spikers៖ Trần Thị Thanh Thúy (វៀតណាម) Ajcharaporn Kongyot (ថៃ)
Best middle blockers៖ Wilda Nurfadhilah (ឥណ្ឌូណេស៊ី) Thatdao Nuekjang (ថៃ)
Best opposite spiker៖ Hoàng Thị Kiều Trinh (វៀតណាម)
Best libero៖ Piyanut Pannoy (ថៃ)

ចំណែក​ជើង​ទី២ ប្រកួត​ពី​ថ្ងៃ​ទី​១១​ដល់​១៣ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​ទីក្រុង Chiang Mai ប្រទេស​ថៃ ដោយ​លទ្ធផល៖

– វៀតណាម ៣-០ ឥណ្ឌូណេស៊ី
– ហ្វីលីពីន ០-៣ ថៃ
– វៀតណាម ៣-១ ហ្វីលីពីន
– ឥណ្ឌូណេស៊ី ០-៣ ថៃ
– ហ្វីលីពីន ១-៣ ឥណ្ឌូណេស៊ី
– ថៃ ៣-០ វៀតណាម
នៅ​ជើង​ទី២ នេះ​ក្រុម​ថៃ បន្ត​ឈ្នះ​ជើង​ឯក ហើយ​វៀតណាម ឈរ​លេខ២ ឥណ្ឌូណេស៊ី លេខ៣ និង​ហ្វីលីពីន ឈរ​លេខ៤។ ចំណែក​ពានរង្វាន់​ឯកត្តជន​មាន៖

Most valuable player៖ Chatchu-on Moksri (ថៃ)
Best setter៖ Arneta Putri Amelian (ឥណ្ឌូណេស៊ី)
Best outside spikers៖ Vi Thị Như Quỳnh (វៀតណាម) Ratri Wulandari (ឥណ្ឌូណេស៊ី)
Best middle blockers៖ Jarasporn Bundasak (ថៃ) Đoàn Thị Xuân (វៀតណាម)
Best opposite spiker៖ Alyssa Solomon (ហ្វីលីពីន)
Best libero៖ Piyanut Pannoy (ថៃ)

សមាសភាព​ក្រុម​នារី​ថៃ ដែល​ឈ្នះ​ជើង​ឯក​ទាំង​២លើក​នេះ​មាន Piyanut Pannoy, Pornpun Guedpard, Thatdao Nuekjang, Natthimar Kubkaew, Sutadta Chuewulim, Pimpichaya Kokram, Sasipapron Janthawisut, Ajcharaporn Kongyot, Chatchu-on Moksri, Tichakorn Boonlert, Donphon Sinpho, Wimonrat Thanapan, Jidapa Nahuanong, Jarasporn Bundasak ខណៈ​គ្រូ​បង្វឹក​ដឹកនាំ​ដោយ​លោក Danai Sriwatcharamethakul។

ពានរង្វាន់ SEA V.League ផ្នែក​នារី រៀបចំ​ឡើង​បាន​ចំនួន​៣លើក​ហើយ ដោយ​ឆ្នាំ​២០១៩ ឆ្នាំ​២០២២ និង​២០២៣ នេះ​ក្រុម​ថៃ គ្រង​ជើង​ឯក​ទាំង​៣លើក​ជាប់ៗគ្នា៕

Share.