យោងតាមការចុះផ្សាយរបស់ L’EQUIPE បានឲ្យដឹងថាខ្សែប្រយុទ្ធប្រេស៊ីល Neymar Jr ខិតជិតផ្ទេរទៅកាន់ក្លិបបាល់ទាត់ Al-Hilal សមាជិកលីគកំពូលអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃខ្លួន ១៧៤លានដុល្លារ ជាមួយកិច្ចសន្យារយ:ពេល ២ឆ្នាំ។

Neymar បានចាកចេញពី FC Barcelona ទៅចូលរួមជាមួយ PSG នៅប្រទេសបារាំង ក្នុងឆ្នាំ២០១៧ ជាមួយនឹងតម្លៃខ្លួនបំបែកឯកទគ្គកម្មពិភពលោក រហូតដល់ ២៦៩.២៦លានដុល្លារឯណោះ។

ប៉ុន្តែក្រោយចាយពេល ៦ឆ្នាំនៅទឹកដី Parc des Princes ខ្សែប្រយុទ្ធប្រេស៊ីល វ័យ៣១ឆ្នាំខាងលើ មិនទាន់បានជួយក្រុមលើកពានធំៗកម្រិតអន្តរជាតិដូចជា Champions League នៅឡើយនោះទេ។

លីគកំពូល Saudi Professional League ឬ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៦ ពោលគឺមានអាយុកាល ៤៦ឆ្នាំ ខណ:ក្លិបបាល់ទាត់ Al Hilal គឺជាក្រុមជោគជ័យបំផុតនៅលីគមួយនេះ ក្រោយឈ្នះជើងឯកសរុប១៨សម័យកាល៕

Share.