យោងតាមការបញ្ជាក់របស់ហ្វេសបុកផេក ផ្លូវការរបស់សហព័ន្ធបាល់ទាត់នៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំមីយ៉ាន់ម៉ា​ នឹងប្រកួតមិត្តភាព ទល់និងក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំគុយវ៉ែត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសមីយ៉ាន់ម៉ា។

សូមជម្រាប់ថា សម្រាប់ព្រឹត្តិការណ៍ AFF U-23 Championship ២០២៣ ដែលប្រទេសទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម២៣ឆ្នាំ ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះថៃ កម្ពុជា និងប៊្រុយណេ ខណៈការប្រកួតដំបូងរបស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិថៃ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋាន PTT Stadium ដែលស្ថិតក្នុងខេត្ត Rayoung ប្រទេសថៃ៕

Share.