ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ បានឈានដល់ការប្រកួតសប្តាហ៍ទី១៦ហើយ ខណៈរសៀលនេះមាន​ការ​ប្រកួត​ចំនួន​២គូ លើ​២​ទីលានផ្សេងគ្នា។

កម្មវិធីប្រកួតថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣៖
-ក្លិបបាល់ទាត់ខេត្តព្រះសីហនុ ប៉ះ ភ្នំពេញហ្គាឡាក់ស៊ី ទីលានអនុវិទ្យាល័យសម្តេចឪ វេលាម៉ោង ៣:៣០នាទីរសៀល ផ្សាយផ្ទាល់ Page Hun Sen Cup។
-ខេត្តកំពត ប៉ះ ខេត្តកែប កីឡដ្ឋានខេត្តកែប ៣:៣០នាទីរសៀល ផ្សាយផ្ទាល់ BTV NEWS។

លទ្ធផលការប្រកួតសប្តាហ៍ទី១៥

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី១៥

សូមជម្រាបថា ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ខណៈការប្រកួតវគ្គ ៨ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញា ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមឈ្នះនឹងឡើងទៅវគ្គ ៤ក្រុមចុងក្រោយ រួចបន្តយកក្រុមឈ្នះ ២ក្រុមទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។

សូមជម្រាបថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង១ពូលមាន៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

Share.