ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ បានឈានដល់ការប្រកួតសប្តាហ៍ទី១៦ហើយ ខណៈរសៀលនេះមាន​ការ​ប្រកួត​ចំនួន​២គូ លើ​២​ទីលានផ្សេងគ្នា។

កម្មវិធីប្រកួតថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣៖
-ខេត្តត្បូងឃ្មុំ ប៉ះ ខេត្តកណ្តាល ទីលានវិទ្យាល័យ ប៉ុនរ៉ានី ហ៊ុន សែន មេមត់ វេលាម៉ោង ៣:៣០នាទីរសៀល ផ្សាយផ្ទាល់ Page Hun Sen Cup។
-ខេត្តកំពង់ចាម ប៉ះ ខេត្តកំពង់ឆ្នាំង វិទ្យាល័យព្រះស៊ីហនុ ៣:៣០នាទីរសៀល ផ្សាយផ្ទាល់ BTV NEWS។

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី១៥

សូមជម្រាបថា ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ខណៈការប្រកួតវគ្គ ៨ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញា ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមឈ្នះនឹងឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ខណៈការប្រកួតវគ្គ៤ក្រុម ជើងទី១នឹងធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា និងជើងទី២នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ រួចបន្តយកក្រុមឈ្នះ ២ក្រុមទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។

សូមជម្រាបថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង១ពូលមាន៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

Share.