ក្រោយ​ចំណាយ​ភាព​យុវវ័យ​ជាមួយ​បាល់ទះ​អស់​ជា​ច្រើន​ឆ្នាំ នាង​ Wilda Nurfadhilah បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​​​នារី​ឥណ្ឌូណេស៊ី ​ហើយ ដោយ​​​បន្សល់​ស្នាដៃ​ជា​ច្រើន​ទាំង​ក្នុង​ស្រុក ប្រចាំ​តំបន់​អាស៊ាន និង​ទ្វីប​អាស៊ី។

កាល​ពី​អាយុ​១៦​ឆ្នាំ​​នាង Wilda Nurfadhilah ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី ក្រោយ​បង្ហាញ​ខ្លួន​បាន​ល្អ​ក្នុង​ក្លិប Alko Bandung ខណៈ​ស្នាដៃ​នាង​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​គឺ៖
២០១១៖ ទីក្រុង Palemmbang ឥណ្ឌូណេស៊ី ឈ្នះ​មេដាយ​សំរឹទ្ធិ
២០១៣៖ ទីក្រុង Naypyidaw ​មីយ៉ាន់ម៉ា ឈ្នះ​មេដាយ​សំរឹទ្ធិ
២០១៥៖ សិង្ហបុរី ​ឈ្នះ​មេដាយ​សំរឹទ្ធិ
២០១៧៖ ទីក្រុង​កូឡាឡាំពួរ ម៉ាឡេស៊ី ឈ្នះ​មេដាយ​ប្រាក់
២០១៩៖ ទីក្រុង Pasig ហ្វីលីពីន ឈ្នះ​មេដាយ​សំរឹទ្ធិ
២០២១៖ ទីក្រុង Quảng Ninh វៀតណាម ឈ្នះ​មេដាយ​សំរឹទ្ធិ
២០២៣៖ ទីក្រុង​ភ្នំពេញ កម្ពុជា ឈ្នះ​មេដាយ​សំរឹទ្ធិ

ថ្មីនេះ​រូបគេ​បាន​ជួយ​ឥណ្ឌូណេស៊ី ឈ្នះ​មេដាយ​ប្រាក់​ក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​អាស៊ី 2023 Asian Women’s Volleyball Challenge Cup នៅ​ខេត្ត East Java ក្រោយ​ចាញ់​វៀតណាម នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ចំណែក​ពានរង្វាន់​ឯកត្តជន​ដែល​កីឡា​ការិនី​វ័យ​២៨​ឆ្នាំ​រូប​នេះ​ធ្លាប់​ឈ្នះ​មាន​ដូចជា៖
2015 Indonesian Proliga – “Best Blocker”
2016 Indonesian Proliga – “Best Blocker”
2017 VTV Cup Championship – “Best Middle Blockers”
2019 Indonesian Proliga – “Best Spiker”
2022 Indonesian Proliga – “Best Blocker”
2023 Asian Challenge Cup – “Best middle blocker”
2023 SEA V.League – First Leg – “Best middle blocker”

ក្នុង​អាជីព​បាល់ទះ​របស់​គេ Wilda Nurfadhilah ធ្លាប់​លេង​ឱ្យ​ក្រុម​​ក្នុង​ស្រុក​ដូចជា៖
២០១០-១១៖ ក្លិប Alko Bandung
២០១៣-១៤៖ ក្លិប​ Manokwari Valeria Papua Barat
២០១៥-១៧៖ ក្លិប Jakarta Elektrik PLN
២០១៨៖ ក្លិប Bandung Bank BJB Pakuan
២០១៩៖ ក្លិប Jakarta PGN Popsivo Polwan
២០២១៖ ក្លិប​ Jakarta Pertamina Energi
២០២២-បច្ចុប្បន្ន៖ ក្លិប​ Bandung BJB Tandamata

អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នោះ ក្រៅ​ពី​ជោគជ័យ​ក្នុង​វិស័យ​បាល់ទះ ជីវិត​របស់ Wilda Nurfadhilah ក៏​បាន​បញ្ចប់​ការ​សិក្សា​យ៉ាង​ត្រចះត្រចង់​ផង​ដែរ ដោយ​​​ទទួល​បាន​​សញ្ញាប័ត្រ​ផ្នែក​សេដ្ឋកិច្ច ​ពី​សាកលវិទ្យាល័យ Bandung Raya និង​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក​អប់រំ ពី​សាកលវិទ្យាល័យ STKIP Pasundan៕

Share.