ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ជើង​ឯក​ថ្នាក់​ខេត្ត វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ មាន​ការប្រកួត​ចំនួន​២គូ ដោយ​ក្រុម​ត្បូងឃ្មុំ បន្ត​ជ័យជម្នះ​គ្រប់​ការប្រកួត ខណៈ​ក្រុម​ខេត្ត​កំពង់ចាម និង កំពង់ឆ្នាំង ស្មើគ្នា ចែក​គ្នា​ម្នាក់​១ពិន្ទុ។

លទ្ធផល​នៃ​ការប្រកួត​ពូល B ដែល​ចាប់​ផ្តើម​នៅ​វេលា​ម៉ោង​៣:៣០នាទី​ដំណាល​គ្នា​មាន៖
– មន្ទីរ អយក ខេត្តត្បូងឃ្មុំ ៥-២ ខេត្តកណ្តាល នៅ​វិទ្យាល័យ ហ៊ុន សែន មេមត់
– មន្ទីរ អយក ខេត្តកំពង់ចាម ២-២ មន្ទីរ​ អយក ខេត្តកំពង់ឆ្នាំង នៅ​វិទ្យាល័យព្រះសីហនុ

ដូច្នេះ​ចំណាត់​ថ្នាក់​នៅ​ពូល B គឺ៖
១) ត្បូងឃ្មុំ មាន​២១ពិន្ទុ
២) កំពង់ចាម មាន​១៦ពិន្ទុ
៣) កំពង់ឆ្នាំង ៨ពិន្ទុ
៤) ស្វាយរៀង ៧ពិន្ទុ
៥ កណ្ដាល ០ពិន្ទុ

សម្រាប់ពូល B នេះ​រក​ឃើញ​ក្រុម​ឡើង​ទៅ​វគ្គ​៨ក្រុមចុងក្រោយ​ហើយ គឺ​ត្បូងឃ្មុំ ឈរ​លេខ១ និង​កំពង់ចាម ឈរ​លេខ២។ ចំណែក​ក្រុម​អស់​សិទ្ធិ​​ត្រឹម​វគ្គ​ចែក​ពូល​នេះ​មាន​ កំពង់ឆ្នាំង ស្វាយរៀង និង​កណ្ដាល។

សម្រាប់​ពូល B នេះ​ដែរ នៅ​សល់​ការ​ប្រកួត១​លើក​​ទៀត មុន​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល ​ដោយ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ៣:៣០នាទី​ដំណាលគ្នា​នៅ​ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ​២០២៣ ខាង​មុខ ក្នុង​នោះ៖

  • មន្ទីរ អយក ខេត្តកំពង់ឆ្នាំង ប៉ះ មន្ទីរ អយក ខេត្តត្បូងឃ្មុំ នៅ វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច
  • ខេត្តកណ្តាល ប៉ះ ខេត្តស្វាយរៀង នៅ​វិទ្យាល័យ ទេពប្រណម្យ
Share.