ក្លិបបាល់ទាត់ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola បានយកឈ្នះ Sevilla ដោយបាល់កាត់សេចក្តី១១ម៉ែត្រក្នុងលទ្ធផល ៥-៤ បន្ទាប់ពីស្មើគ្នា ១-១ នៅម៉ោងធម្មតា ៩០នាទី និងម៉ោងបន្ថែម ១៥នាទី២ដង នៅទីក្រុងអាថែន ប្រទេសក្រិក កាលពីរាត្រីថ្ងៃទី១៦ ឈានចូលព្រឹកថ្ងៃទី១៧ ខែសីហា គ្រងជើងឯក UEFA Super Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ។

នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដែលក្លិបមេឃខៀវ Man City ឈ្នះជើងឯក នៃពានរង្វាន់ UEFA Super Cup នៅឆ្នាំ២០២៣ នៅកីឡដ្ឋាន Karaiskakis ខណ:ពាននេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៧២។

​ក្រៅពីនេះ Man City ក៏បានគ្រងជើងឯក UEFA Champion League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្រោយឈ្នះ Inter Milan ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Atatürk Olympic ទីក្រុង Istanbul ប្រទេសតួកគី កាលពីរាត្រីថ្ងៃទី១០ ឈានចូលព្រឹកថ្ងៃទី១១ ខែមិថុនា។

ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: Inter Milan ធ្លាប់ឈ្នះបាន ៣ដង រីឯ Man City ទើបតែឈ្នះម្តងប៉ុណ្ណោះនៅឆ្នាំ ២០២៣៕

Share.