គ្រូបង្វឹក Alistair Francis Heath គ្រូបង្វឹកជនជាតិអង់គ្លេស របស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ថាខ្លួនគួរបាន៤ពិន្ទុយ៉ាងងាយស្រួល ក្រោយចាញ់ទាំង២ប្រកួតនៅ Cambodian Premier League រដូវកាល ២០២៣-២៤។

លោក Alistair Heath បានថ្លែងដូច្នេះថា៖«ក្រឡេកទៅមើលការប្រកួតពីរលើកកន្លងមកនេះ ទោះបីជាមានខកចិត្តក៏ដោយ ខ្ញុំក៏ឃើញមានភាពវិជ្ជមានខ្លាំងក្នុងពេលតែមួយ។ យ៉ាងហោចណាស់យើងអាចមាន ៤ពិន្ទុបានយ៉ាងងាយស្រួល ដោយយើងបានបង្កើតឱកាសជាច្រើន និងគ្រប់គ្រងក្នុងរយៈពេលដ៏ច្រើន ដើម្បីឈ្នះការប្រកួតទាំងពីរកន្លងមក»។

គ្រូវ័យ៣៨ឆ្នាំខាងលើបន្តទៀតថា៖«ការធ្វើឱ្យមានកំហុសរបស់បុគ្គលបានធ្វើឱ្យយើងខាតបង់ ហើយជាការកំណត់រវាងការឈ្នះ និងចាញ់ក្នុងការប្រកួតទាំងពីរ។ យើងកំពុងធ្វើការធានាថាកំហុសទាំងនេះត្រូវបានកាត់ចេញ ហើយយើងនឹងធ្វើអោយការលេងរបស់មានភាពរឹងមាំដែលអ្នកគាំទ្ររបស់យើងសមនឹងទទួលបាន។ ខ្ញុំប្រកាន់ខ្ជាប់នូវអ្វីដែលខ្ញុំបាននិយាយកន្លងមកគឺយើងមានអ្នកគាំទ្រល្អបំផុតក្នុងលីគកំពូលកម្ពុជា។ យើងទាំងអស់គ្នាចង់ធ្វើឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតក្នុងផ្ទះលើកដំបូងនៃរដូវកាលនេះ ដើម្បីតបស្នងដល់ប្រជាជនខេត្តសៀមរាបដែលបានបង្ហាញការគាំទ្រយ៉ាងសម្បើម»។

២ប្រកួតរបស់អង្គរថាយហ្គឺរ៖
-ISI ដង្កោសែនជ័យ ១-០ អង្គរថាយហ្គឺរ
-បឹងកេត​ ៤-១ អង្គរថាយហ្គឺរ។

ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ជាក្រុមតែមួយគត់នៅលីគកំពូលកម្ពុជា ដែលមិនទាន់មានពិន្ទុរាប់ ក្រោយឆ្លងកាត់២ប្រកួត ចាញ់ទាំង២ប្រកួត មានសូន្យពិន្ទុ៕

តារាងចំណាត់ថ្នាក់សប្តាហ៍ទី២៖

កម្មវិធីប្រកួតសប្តាហ៍ទី៣៖

Share.