ពិធី​ការិនី​ សុភក្ត្រ​ កុសុម៉ា បាន​​ចែក​រំលែក​វីដេអូ​បទ​ចម្រៀង​ចាស់​របស់​ខ្លួន​នៅ​ក្នុង​ផលិតកម្ម​ នាគ​មាស​ ​បែប​លេង​សើច​នៅ​លើ​​ហ្វេសប៊ុក​ផេក​​របស់​ខ្លួន​ យ៉ាង​ណា​មិញ​វីដេអូ​​បទ​ចម្រៀង​វ័យ​កុមារ​ របស់​តារា​រូប​នេះ​មាន​រូបភាព​ នាយ​ព្រែក​ ឡោម​ លក្ខិណា​ និង​ លី ចាន់សីហា​ ដែល​សុទ្ធ​តែ​នៅ​វ័យ​ក្មេង​ដូច​គ្នា​ដែរ ប៉ុន្តែ​រូបភាព​វ័យ​ក្មេង​នោះ​បែរ​ជា​ធ្វើ​ឱ្យ​សាមី​ខ្លួន​ឃើញ​ហើយ​គាំង​និង​អស់​សំណើច​ខ្លួន​ឯង​។

វីដេអូ​បទ​ចម្រៀង​ចាស់​ដែល​មាន​ចំណង​ជើង​ថា​ «សុំ​លេង​ផង​» ដែល​ច្រៀង​ដោយ​កញ្ញា​ សុភក្ត្រ​ កុសុម៉ា​ ត្រូវ​បាន​​ផេក​របស់​ផលិតកម្ម​ នាគ​មាស យក​មក​បង្ហោះ​ឡើង​វិញ​ហើយ​ក៏​ត្រូវ​បាន​ កញ្ញា​ កុសុម៉ា ចែក​ចាយ​រំលែក​បន្ត​ ព្រម​ទាំង​ពោល​ក្នុង​សំណេរ​របស់​ខ្លួន​ជា​លក្ខណៈ​លេង​សើច​ថា​៖​

«បទហ្នឹងហើយដែលមិនទាន់ចេញផង ផលិតកម្មបិទបាត់🥺នឹកណាស់កាលនៅពីក្មេង មិនគិតអ្វី អោយតែដល់ថ្ងៃថតដឹងតែសប្បាយចិត្តគេងមិនលក់❤️ សំខាន់គេមានកំណត់ហេតុទៀត😂MV កាល 2005»

ខណៈ​នាយ​ព្រែក​ ជា​អ្នក​សម្ដែង​និង​ច្រៀង​រួម​ជា​មួយ​នឹង​កញ្ញា​ សុភក្ត្រ​ កុសុម៉ា ក៏​បាន​រៀបរាប់​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ក្រោយ​ឃើញ​រូប​ភាព​របស់​លោក​ក្នុង​វីដេអូបទ​ចម្រៀង​ដែល​បាន​ចែក​ចាយ​បន្ត​ដោយ​កញ្ញា​ សុភក្ត្រ​ កុសុម៉ា​ ដែរ​ថា​​​៖

«សុំផុសទុកជាអនុស្សវរីយ៌ហើយណា អរគុណដល់ផេក រស្មីនាគមាស ដែលបានយកវីដេអូដែលខ្ញុំមិនដែលបានឃើញជិត18ឆ្នាំហើយ មកបង្ហាញ …! រូបពិតសំលេងពិតណាបងប្អូន កុំខ្លាចអី 🤣#កុសុម:#លីច័ន្ចសីហា#ទ្បោមលក្ខណា❤️»

ខណៈ​សំណព្វចិត្ត​និង​ជា​នារី​​ដែល​ត្រូវ​មហាជន​ផ្គូផ្គង​របស់​នាយ​ព្រែក​ កញ្ញា ឈិន មុន្នីនាថ​ ក៏​មិន​ចូល​មក​ Comment នៅ​ខាងក្រោម​ផុស​របស់​នាយព្រែក​ដែរ​ថា​៖

«Chhin Monineath Official  · Followមិនសមធំឡើងបានរូបរាងប៉ុណ្ណឹងសោះពូ»​ ដោយ​​សំណេរ​នេះ​ត្រូវ​បាន​នាយ​ព្រែក​ចូល​មក​ឆ្លើយ​តប​ភ្លាម​ៗ​ដែរ​ថា​ «ស្ដាយក្រោយមែនដែលស្គាល់ពូ?» និង​ «នៅមានអាសាហាវៗជាងណឹងទៀត»។

វីដេអូ​ចម្រៀង​អនុស្សាវរីយ៍​វ័យ​កុមារ របស់​តារា​ល្បី​ៗ​ដែល​បច្ចុប្បន្ន​នេះ​បាន​ធំ​ពេញ​រូប​រាង និង​មាន​តារា​មួយ​ចំនួន​ដូច​ជា​ ឡោម លក្ខិណា និង​ លី ចាន់សីហា​ សុទ្ធតែ​ក្លាយ​ជា​អ្នក​ម្ដាយ​គេ​អស់​ទៅ​ហើយ​នោះ​ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ហ្វេន​ដោយ​មាន​ហ្វេ​ន​ជា​ចូល​បាន​ចូល​មក​ Like , Share និង​ Comment យ៉ាង​ច្រើន​ទាំង​នៅ​ក្រោម​សំណេរ​របស់​នាយ​ព្រែក​ និង​នៅ​ក្រោម​សំណេរ​របស់​កញ្ញា​ កុសុម៉ា​៕​

Telegram-Troryorng
Share.